ព័ត៌មានអន្តរជាតិ

ដោយសារតែសង្គ្រាម វិស័យពាណិជ្ជកម្ម អ៊ុយក្រែន ធ្លាក់ចុះរហូតដល់ជិត ៦ពាន់លានដុល្លារក្នុងមួយខែ

គៀវ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនលោក Yulia Svyrydenko បានលើកឡើងថា ការនាំចូល និងការនាំចេញរបស់អ៊ុយក្រែន បានធ្លាក់ចុះយ៉ាងខ្លាំងបំផុតនៅក្នុងខែមីនា។

ការ នាំ ចូល របស់ អ៊ុយក្រែន បាន ធ្លាក់ ចុះ ពី ៥,៩ ពាន់ លាន ដុល្លារ នៅក្នុងនោះដែរលោក Svyrydenko បានសរសេរនៅលើបណ្ដាញសង្គម Facebook ឲ្យដឹងថា នេះជាការធ្លាក់ចុះខ្លាំងបំផុត ដោយសារតែសង្គ្រាម។

ទន្ទឹមនឹងនេះដែរ ការនាំចេញ បានធ្លាក់ចុះមកនៅត្រឹម ២,៧ពាន់លានដុល្លារក្នុងខែមីនា ពី ៥,៣ ពាន់លានដុល្លារក្នុងខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយសារតែការបិទច្រកកំពង់ផែ ការនាំចេញកសិផល របស់អ៊ុយក្រែនត្រូវបានរងផល ប៉ះពាល់ជាពិសេស នេះបើយោងតាមរដ្ឋមន្ត្រី។ លោករដ្ឋមន្ត្រីបានបន្ថែមថា “ការចាប់ផ្តើមនៃការសាបព្រួស និងការងាររបស់រដ្ឋ ដើម្បីស្តារភស្តុភារ គឺជាមូលដ្ឋាននៃស្ថេរភាព សេដ្ឋកិច្ចរបស់ប្រទេស”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top