បរទេស ៖ យោងតាមការអះអាង និងចេញផ្សាយទូរទស្សន៍ CNN កាលពីថ្ងៃចន្ទ មកបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការតេស្តមី ស៊ីលល្បឿនលឿន ជាង សម្លេងដែលចេញប្លង់ និងអភិវឌ្ឍដោយក្រុមហ៊ុន Lockheed Martin ជាផ្នែកមួយ នៃកម្មវិធី HAWC(Hypersonic-Air Breathing Weapon Concept) ។
ប្រភពដដែលបានបញ្ជាក់ទៀតថា រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក Joe Biden បានខិតខំលាក់ព័ត៌មាននេះ ចាប់តាំងតែពីពេល ដែលវាត្រូវបានធ្វើតេស្ត កាលពីពាក់កណ្តាលខែមិនា មកម្ល៉េះ ដើម្បីអាចកាត់បន្ថយសំពាធ ជាមួយនឹងរដ្ឋាភិបាល ក្រុងមូស្គូ។
CNN ដដែលបានបញ្ជាក់ទៀតថា មីស៊ីលត្រូវបានបាញ់ចេញ ពីយន្តហោះទំលាក់គ្រាប់បែកខ្នាត យក្សអាមេរិក B-52 ស្ថិតនៅឆ្នេរភាគខាងលិច នៃប្រទេសដោយកំពស់ ប្រមាណជា២០ គីឡូម៉ែត្រ និងចំងាយឆ្ងាយជាង៤៨០គីឡូម៉ែត្រ ។ ទោះបីជាមិន អាចបញ្ជាក់ពីល្បឿន ដែលត្រូវបានធ្វើតេស្តក្តី ប៉ុន្តែគេជឿជាក់ថា មីស៊ីលនេះអាចមានល្បឿនដល់ទៅ5-March ខ្នាតល្បឿនដែលលឿនជាងសម្លេង ៕
គួរឲ្យដឹងដែរថា ការតេស្តនេះបានក្លាយទៅជាការធ្វើតេស្ត ជោគជ័យលើកទី២ដោយកម្មវិធី HAWC ដែលជាការធ្វើការរួមគ្នា រវាងកងកម្លាំងយោធា អាកាសអាមេរិកនិងទីភ្នាក់ងារ ស្រាវជ្រាវគម្រោងសម្រាប់វិស័យ ការពារជាតិអាមេរិក DARPA ដោយកាល ពីខែកញ្ញាកន្លងទៅអាមេរិក ធ្លាប់បានធ្វើតេស្តមីស៊ីល ប្រភេទល្បឿនលឿន នេះម្តងហើយ ៕
ប្រែសម្រួល៖ស៊ុនលី