អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកជំនួញមហាសេដ្ឋី៣នាក់បានចូលចត និងចូលស្ថានីយអវកាសអន្តរជាតិ ត្រូវបានគេសាទរថា ជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ការរុករក អវកាសពាណិជ្ជកម្ម ។
ទន្ទឹមនឹងអវកាសយានិកណាសា ដែលចូលនិវត្តន៍ បុរសទាំងនោះបានបាញ់បង្ហោះ ពីរដ្ឋផ្លរីដាជាផ្នែកមួយ នៃការបាញ់បង្ហោះឯកជន SpaceX ។ បុរសទាំង៤នាក់ត្រូវបានស្វាគមន៍ នៅលើយន្តហោះ ISS កាលពីថ្ងៃសៅរ៍ ដោយនាវិកនៅទីនោះ ខណៈអង្គការអវកាសណាសា ចូលរួមជាមួយប្រទេសរុស្ស៊ី ក្នុងការទទួលភ្ញៀវ នៅគោលដៅ ទេសចរណ៍ថ្លៃបំផុត របស់ពិភពលោក ។
អ្នកជំនួញជនជាតិអាមេរិក កាណាដា និងអ៊ីស្រាអែលម្នាក់ៗ បានចំណាយប្រាក់ចំនួន ៥៥ លានដុល្លារ (៤២ លានផោន) សម្រាប់ការជិះរ៉ុក្កែត និងការស្នាក់នៅ ។ ការបាញ់បង្ហោះនេះ មានឈ្មោះកូដថា Ax-1 ត្រូវបានចាត់តាំង ដោយ Axiom Space ជាអ្នកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អវកាសរបស់សហរដ្ឋអាមេរិក ។
លោក Michael López-Alegría អតីតអវកាសយានិកណាសា ដែលបានអមដំណើរបុរសទាំងនោះ គឺជាអនុប្រធាន ផ្នែកអភិវឌ្ឍន៍អាជីវកម្ម របស់ក្រុមហ៊ុន ។ ការបាញ់បង្ហោះនេះ គឺជាជើងហោះហើរមនុស្សទី៦ ធ្វើឡើងដោយ SpaceX និងការបាញ់បង្ហោះឯកជន លើកដំបូង ដែលវាបានចូលចតជាមួយ ISS៕ដោយ៖លី ភីលីព