ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ភស្តុតាងដំបូងបំផុត នៃជីវិតនៅលើផែនដី ដែលមិនធ្លាប់បានរកឃើញ?

កាណាដា ៖ ថ្មទំហំប៉ុនកណ្ដាប់ដៃស្ថិត នៅពីទីក្រុង Quebec ប្រទេសកាណាដា ដែលត្រូវបានគេប៉ាន់ស្មានថា មានអាយុកាលចន្លោះពី ៣.៧៥ ទៅ ៤.២៨ ពាន់លានឆ្នាំ មានរចនាសម្ព័ន្ធដូចរុក្ខជាតិ ដ៏ស្មុគស្មាញយោង តាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

យោងតាមការសិក្សាថ្មីមួយ បានឲ្យដឹងថា ជីវិតនៅលើផែនដីអាចចាប់ផ្តើមលឿន ជាងការគិតពីមុន ។ ភ័ស្តុតាងមាននៅក្នុងថ្ម ទំហំប៉ុនកណ្ដាប់ដៃ ត្រូវបានគេប៉ាន់ស្មាន មានអាយុកាលចន្លោះពី ៣.៧៥ ទៅ ៤.២៨ ពាន់លានឆ្នាំ ។ នៅខាងក្នុងថ្មនេះ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ University College London បានរកឃើញអាថ៌កំបាំង និងរចនាសម្ព័ន្ធដូចរុក្ខជាតិ ។

ថ្មនេះត្រូវបានប្រមូល ពីការបង្កើត Nuvvuagittuq Greenstone Belt (NGB) មានផ្ទុកនូវថ្មចាស់បំផុតមួយចំនួននៅលើផ្ទៃភពផែនដី។ វាធ្លាប់ជាផ្នែក នៃបាតសមុទ្រ ហើយទោះបីជាអ្នកវិទ្យាសាស្ត្រ មិន ប្រាកដថា នោះជា ៣.៧៥ ឬ ៤.២៨ ពាន់លានឆ្នាំមុនក៏ដោយ វានៅតែជាទីតាំង ដ៏សំខាន់សម្រាប់ភស្តុតាង នៃអតីតកាលដ៏ឆ្ងាយ ។

ការសិក្សាពីមុន នៃថ្ម ដែលប្រមូលបានពី NGB បានរកឃើញសរសៃតូចៗ កូនកាំបិត និងបំពង់នៅខាងក្នុងរបស់វា ដែលមើល ទៅដូចជាត្រូវ បានបង្កើតឡើង ដោយបាក់តេរី ។ សំណង់ទាំងនោះមានអាយុកាលតាំងពី ៣00 លានឆ្នាំមុន ជាទូទៅត្រូវបានទទួលយកថា ជាសញ្ញាដំបូង នៃជីវិតបុរាណ ៕ ដោយ៖លី ភីលីព

Most Popular

To Top