ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយចំអកថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច របស់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ី ជុំវិញការលុកលុយ លើប្រទេសអ៊ុយក្រែន បានទទួលបរាជ័យ ។

លោកពូទីន បានសង្កត់ធ្ងន់ថា លោកខាងលិច រំពឹងថា នឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុ រួមទាំងសេដ្ឋកិច្ច របស់រុស្សីជាប់គាំង និង ធ្វើឱ្យដួលរលំ នៃប្រព័ន្ធធនាគារផងដែរ ។ មេដឹកនាំវិមានក្រឹមឡាំង បានបន្ថែមថា យុទ្ធសាស្ត្រ នៃការធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ច បានទទួលបរាជ័យ ហើយផ្ទុយទៅវិញបាននាំឲ្យមាន ការធ្លាក់ចុះ នៃសេដ្ឋកិច្ចនៅលោកខាងលិច ។
បណ្តាប្រទេសលោកខាងលិច បា នដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មាន ពីមុនមក លើសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី ចាប់តាំងពីក្រុងមូស្គូ បានបញ្ជូនទាហាន ចូលទៅលុកលុយ ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលលោកពូទីនហៅត្រឹមថាជា ប្រតិបត្តិការយោធាពិសេស ៕
