បរទេស ៖ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ភាគហ៊ុន របស់ក្រុមហ៊ុន អាមេរិកខាងផ្សព្វផ្សាយ Netflix បានដាំក្បាលចុះ ប្រមាណជា៣៧ភាគរយ ហើយគិតជាទំហំទឹកប្រាក់ ជាតម្លៃទីផ្សារមាន រហូតទៅដល់ ៤០ពាន់លានដុល្លារ បន្ទាប់ពីបានសម្រេចចិត្តក្នុងការដក ប្រទេសរុស្សី ដែលជាអតិថិន របស់ខ្លួនអស់រយៈពេលជាង មួយទសវត្សនោះចេញ ។
ក្រុមហ៊ុនបានបញ្ជាក់ថា ចំនួន នៃអ្នកចុះឈ្មោះឬ Subscriber នៅត្រឹមត្រីមាសដំបូងឆ្នាំនេះ បានបាត់បង់រហូតទៅដល់២០ម៉ឺននាក់ ខណៈដែលការព្យាករណ៍ជឿជាក់ថា នឹងមានចំនួន២,៥លាននាក់ បន្ថែមទៀត។
ក្រុមហ៊ុនក៏នឹងរំពឹងដែរថា នឹងមានការបាត់បង់កាន់ តែអាក្រក់ទៀតនៅពេលខាងមុខ ដោយសារអតិផរណា និងការប្រកួតប្រជែង ដ៏ខ្លាំងក្លាក្នុងទីផ្សារផង ដែលវាជាការរួមចំណែក ដល់ការថយចុះយ៉ាងខ្លាំង នៃចំនួនអ្នកប្រើប្រាស់ ក្រៅពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការចាកចេញពីប្រទេសរុស្ស៊ី។
ជាលទ្ធផល Netflix ក៏ត្រូវបានគេរាយការណ៍ដែរថា កំពុងរៀបចំផ្តល់នូវសេវាកម្ម ដែលមានតម្លៃធូរថ្លៃ មួយប្រភេទទៀត ដើម្បីអាចបង្កើនចំនួន នៃអ្នកចុះឈ្មោះឡើងវិញ ប្រជែងជាមួយនឹងគូប្រជែង ក្នុងទីផ្សារតម្លៃធូរថ្លៃ ដូចជា HBO Max និង Dinesy+ ជាដើម៕
ប្រែសម្រួល៖ស៊ុនលី