ថៃបានប្រកាស លុបចោលកម្មវិធី Test&Go ចាប់ពីថ្ងៃទី០១ខែ ឧសភា នេះតទៅ ដោយថៃនឹងលុបការធ្វើតេស្តម៉ាស៊ីនធំ PCRផ្ទាល់ ហើយប្តូរមកត្រឹមការធ្វើតេស្តរហ័សវិញ សម្រាប់អ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅថ្មី គឺកើបភ្ញៀវទេសចរបរទេសឡើងវិញឲ្យមកកម្សាន្តប្រទេសខ្លួន កាន់តែច្រើន។នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bangkok Post កាលពីថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២២។

បន្ទាប់ពីដឹកនាំកិច្ចប្រជុំ CCSA រួចលោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា បានលើកឡើងថា វិស័យទេសចរណ៍របស់ប្រទេសថៃ កំពុងងើបឡើងវិញ ហើយការធ្វើតេស្តរហ័សអង់ទីហ្សែន នឹងមានភាពងាយស្រួល លឿនជាងមុនសម្រាប់ភ្ញៀវបរទេស ឲ្យមកកម្សន្តប្រទេសយើង។
លោកបានបន្ថែមទៀតថា «ប្រទេសជាច្រើនកំពុងតែបន្ធូរបន្ថយ វិធានការរឹតបន្តឹងចំពោះការធ្វើដំណើរចូលក្នុងប្រទេសរបស់គេ ហើយប្រទេសរបស់យើង ក៏នឹងធ្វើបែបនេះដែរ ព្រោះយើងពឹងផ្អែកយ៉ាងខ្លាំង ទៅលើវិស័យទេសចរណ៍ ដើម្បីគាំទ្រសេដ្ឋកិច្ច»។ ចាប់ពីថ្ងៃទី១ ខែឧសភាទៅ Test & Go នឹងគ្មានទៀតនោះទេ រដ្ឋាភិបាលនឹងមានវិធានការផ្សេងៗគ្នា សម្រាប់ការមកដល់របស់ជនបរទេស ទាំងអ្នកដែលបានចាក់វ៉ាក់សាំង និងអ្នកដែលមិនបានចាក់វ៉ាក់សាំង៕ Source: Sabay





