ព័ត៌មានអន្តរជាតិ

ពូទីន អង្គុយប្រជុំទាំងទប់តុ ហាក់បង្ហាញពីការមានបញ្ហាសុខភាព ចាប់តាំងពីមានសង្គ្រាមនៅអ៊ុយក្រែន!

លោកពូទីន ត្រូវបានគេមើលឃើញថាសុខភាពរបស់លោកបានចុះខ្សោយ អំឡុងពេលកិច្ចប្រជុំដែលបានចាក់ផ្សាយតាមទូរទស្សន៍។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានជជែកគ្នាជាមួយលោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អំពីការវាយយកបាននូវទីក្រុងកំពង់ផែ Mariupol របស់អ៊ុយក្រែន។ ប៉ុន្តែ​ឥរិយាបថ របស់​លោក ពូទីន ដែលបង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​ហាក់បង្ហាញអំពីបញ្ហាសុខភាពរបស់លោក។

មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ​ហាក់​ដូច​ជា​ខ្វះ​ថាមពលនិងមើលទៅខុសប្លែកពីមុនដែលកាយសម្បទារបស់លោកធ្លាប់តែរឹងមាំ។ លោកពូទីន បានបដិសេធមិនព្រមចាកចេញពីតុដែលលោក និងរដ្ឋមន្ត្រីការពារជាតិកំពុងអង្គុយដែរ មើលទៅហាក់ដូចជាប្រើតុដើម្បីទប់ខ្លួន។ សុខភាពរបស់លោកពូទីន ត្រូវបានអ្នកវិភាគមួយចំនួន អះអាងថាបានធ្លាក់ចុះយ៉ាងឆាប់រហ័សចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ៕

ប្រភព៖sabay

Most Popular

To Top