បរទេស៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍ពិសេសរបស់រុស្សីលោក Sergey Naryshkin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានអះអាងថា តាមរយៈកិច្ចការងារស៊ើបអង្កេតកន្លងមករបស់ខ្លួន បានរកឃើញថាប្រទេសប៉ូឡូញនិងសហរដ្ឋ អាមេរិក កំពុងសហការគ្នាទៅលើផែនការសំងាត់មួយ ដើម្បីឲ្យរដ្ឋាភិបាលប៉ូឡូញអាចក្តោបក្តាប់យក ទឹកដីមួយចំនួនដែលកន្លងមកប៉ូឡូញតែងតែចាត់ទុកថា ជាទឹកដីក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ពីប្រទេសអ៊ុយក្រែនវិញ។
ការចេញផ្សាយដែលត្រូវបានធ្វើឡើងដោយ rt.com បានឲ្យដឹងទៀតថាផែនការសំងាត់នេះនៅជំហ៊ានដំបូងគឺតាមរយៈការស្ថិតនៅក្រោមពាក្យថា reunification ឬមានន័យថាបង្រួមបង្រួមដែលនឹងអាចមើលឃើញថា ក្រុមរក្សាសន្តិសុខ របស់ប៉ូឡូញនឹងត្រូវដាក់ពង្រាយនៅតាមតំបន់ភាគខាងលិច នៃប្រទេសអ៊ុយក្រែន ហើយស្ថិតនៅក្រោមឡេសដើម្បីទប់ទល់ទៅនឹងការលុកលុយរបស់រុស្សី ក្នុងប្រទេសអ៊ុយក្រែន។
លោកបានបន្តថា៖ បច្ចុប្បន្នផែនការលំអិតកំពុងត្រូវបាន ពិភាក្សាគ្នារវាងរដ្ឋាភិបាលទីក្រុង Warsaw និងរដ្ឋាភិបាលទីក្រុង Washington ហើយជឿជាក់ថា ប្រតិបត្តិការនេះនឹងមិនមានការចូលរួមចាំបាច់ពីសំណាក់ អង្គការណាតូឡើយពោលគឺ ជាមួយតែប្រទេសណាដែលស្ម័គ្រចិត្តប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី