ព័ត៌មានអន្តរជាតិ

ជប៉ុន សម្លឹងមើលការចាត់ថ្នាក់គោលការណ៍ណែនាំការពារជាតិ ចំពេលមានការគំរាមកំហែងពីចិន និងរុស្ស៊ី

តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា គំនិតនៃការចាត់ថ្នាក់ជាផ្នែកខ្លះនៃគោលការណ៍ណែនាំការពារជាតិរបស់ប្រទេសជប៉ុន ក្រោមការត្រួតពិនិត្យគោលនយោបាយដ៏សំខាន់មួយទៅក្នុងសន្តិសុខ របស់ប្រទេសនៅចុងឆ្នាំនោះ កំពុងត្រូវបានអណ្តែតឡើង ដើម្បីដោះស្រាយឱ្យកាន់តែប្រសើរឡើងជាមួយ នឹងការគំរាមកំហែងសន្តិសុខក្នុងតំបន់ដោយចិន និងរុស្ស៊ី។

ការធ្វើកំណែវិសោធនកម្មនៃគោលការណ៍ណែនាំកម្មវិធីការពារជាតិ ដែលជាគោលនយោបាយកសាងប្រព័ន្ធការពាររយៈពេល ១០ឆ្នាំ ការសម្ងាត់នឹងស្របតាមយុទ្ធសាស្ត្រការពារជាតិរបស់សហរដ្ឋអាមេរិក ដែលត្រូវបានចាត់ថ្នាក់ច្រើនបំផុត ហើយអាចឱ្យប្រទេសជប៉ុន មានភាពជាក់លាក់បន្ថែមទៀតនៅក្នុងយុទ្ធសាស្រ្តរបស់ ខ្លួនឆ្ពោះទៅរកឧបទ្ទវហេតុ ដែលពាក់ព័ន្ធនឹងកូរ៉េខាងជើងផងដែរ។

គោលការណ៍ណែនាំដែលឥឡូវនេះមានជាសាធារណៈ គឺជាឯកសារមួយក្នុងចំណោមឯកសារចំនួនបី ដែលរដ្ឋាភិបាលកំពុងពិនិត្យនៅចុងឆ្នាំនេះ ដោយផ្តោតលើបញ្ហារសើបផ្នែកនយោបាយថាតើជប៉ុន អាចទទួលបានសមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវក្នុងការវាយ បកតាមគោលនយោបាយតម្រង់ ទិសការពារទាំងស្រុងដែរឬទេ ដោយក្រោមរដ្ឋធម្មនុញ្ញដែលលះបង់សង្គ្រាម។

ពីរផ្សេងទៀតដែលត្រូវធ្វើបច្ចុប្បន្នភាព គឺយុទ្ធសាស្ត្រសន្តិសុខជាតិ និងកម្មវិធីកសាងការពារជាតិពាក់កណ្តាលអាណត្តិ ដែលកំណត់ផែនការអភិវឌ្ឍន៍ និងការចំណាយរៀងរាល់ ៥ឆ្នាំម្តង។

ប្រភពបានឲ្យដឹងថា ការផ្លាស់ប្តូរដែលអាចធ្វើទៅបានក្នុងការបែងចែក ផ្នែកនៃគោលការណ៍ណែនាំនេះ ធ្វើឡើងតាមអនុសាសន៍របស់គណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ក៏ដូចជាដោយអ្នកជំនាញផ្នែកសន្តិសុខ និងការទូតមួយចំនួនដែលបាន អញ្ជើញឱ្យចូលរួមក្នុងសវនាការបិទទ្វាររបស់រដ្ឋាភិបាល ដោយគិតគូរពីបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top