ព័ត៌មានអន្តរជាតិ

Update ៖ ចក្រភពអង់គ្លេស សន្យាផ្តល់ជំនួយផ្នែកយោធា គិតជាទឹកប្រាក់ ៣៧៤លានដុល្លារ ដល់អ៊ុយក្រែន

គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេសបាន លើកឡើងនៅថ្ងៃចន្ទថា ខ្លួននឹងផ្តល់ជំនួយយោធាចំនួន៣០០លានផោន ស្មើនឹង៣៧៥លានដុល្លារ បន្ថែមទៀតដល់ប្រទេស អ៊ុយក្រែន រួមទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិក និងប្រព័ន្ធរ៉ាដាប្រឆាំងថ្ម លើជំនួយប្រហែល ២០០លានផោន ។

ចក្រភពអង់គ្លេស បានបញ្ជូនមីស៊ីលប្រឆាំង រថក្រោះជាង៥.០០០គ្រឿង និងប្រព័ន្ធការពារដែន អាកាសចំនួន៥ រួមទាំងគ្រាប់បែក និងគ្រឿងផ្ទុះផ្សេងទៀតរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានបំផ្លាញទីក្រុងនានា និងបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ឬរងរបួស ។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយ យោធាចំនួន៣ពាន់លានដុល្លារ ដល់អ៊ុយក្រែន ហើយកាលពីសប្តាហ៍មុន ប្រធានាធិបតី ចូ បៃដិន បានស្នើសុំសភាអាមេរិក ឱ្យអនុម័តលើជំនួយយោធា ជាង២០ពាន់លានដុល្លារអាមេរិក ។

រុស្ស៊ី កាលពីសប្តាហ៍មុន បានលើកឡើងថា បណ្តាប្រទេសរបស់អង្គការ NATO បានចូលជាធរមានក្នុង ការចូលរួមក្នុងសង្គ្រាម ដោយផ្តល់អាវុធ ដល់អ៊ុយក្រែន ជាកន្លែងដែលខ្លួនថាខ្លួនកំពុងធ្វើ “ប្រតិបត្តិការពិសេស” ដើម្បីរំសាយអាវុធប្រទេស និងកម្ចាត់ជាតិនិយមប្រឆាំងរុស្ស៊ី ដែលបង្កឡើងដោយ លោកខាងលិច ។

អ៊ុយក្រែន និងលោកខាងលិច បានលើកឡើងថា រុស្ស៊ី បានចាប់ផ្តើមសង្រ្គាមឈ្លានពាន ដោយមិនញញើត ដើម្បីដណ្តើមយកទឹកដី ដែលគំរាមកំហែងដល់ការវិល ទៅរកជម្លោះកាន់តែធំទូលំទូលាយ ។

ការិយាល័យនាយករដ្ឋមន្ត្រី Boris Johnson បានលើកឡើងថា ក៏ដូចជាឧបករណ៍ផ្សេងទៀត ចក្រភពអង់គ្លេសនឹងផ្តល់ឧបករណ៍មើលឃើញពេលយប់ ឧបករណ៍សម្រាប់រារាំងការ រុករកតាមផ្កាយរណប យន្តហោះគ្មានមនុស្សបើក យន្តហោះធុនធ្ងន់ ដើម្បីផ្គត់ផ្គង់ដល់ទាហានអ៊ុយក្រែន និងរថពាសដែកសម្រាប់មន្ត្រី ស៊ីវិលផងដែរ ។

គួរបញ្ជាក់ថា Johnson មានបំណងថ្លែងទៅកាន់សភាអ៊ុយក្រែន នៅព្រឹកថ្ងៃអង្គារតាមរយៈខ្សែវីដេអូអនឡាញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top