អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តារា Reality នាង Blac Chyna បានបាត់បង់ប្រាក់ ១០៨លានដុល្លារ សម្រាប់ការចាញ់ពាក្យបណ្តឹង ដែលនាងបានប្តឹងនាង Kardashians ដោយចៅក្រមបានចេញ ថ្លៃខូចខាតដល់នាង ។
តារាម៉ូដែលវ័យ ៣៣ ឆ្នាំរូបនេះបានចោទប្រកាន់ Kim Kardashian បងប្អូនស្រីរបស់នាង Khloe និង Kylie Jenner និងម្តាយរបស់ពួកគេ Kris Jenner ថា បានធ្វើសេចក្តីថ្លែងការណ៍បំផ្លាញ ឬបង្ខូចកេរ្តិ៍ឈ្មោះរបស់នាង និងរៀបចំផែនការដើម្បីធានាថា កម្មវិធីទូរទស្សន៍របស់នាង Rob and Chyna ត្រូវបានកាត់ផ្តាច់ ។
នាង Blac Chyna ធ្លាប់ភ្ជាប់ពាក្យ ជាមួយបងប្រុសនាង Kardashian លោក Rob ហើយបានប្តឹងគ្រួសារប្រហែល ១០៨លានដុល្លារជុំវិញ ការខាតបង់ប្រាក់ចំណូល ប៉ុន្តែនៅថ្ងៃចន្ទ តុលាការជាន់ខ្ពស់ទីក្រុង Los Angeles បានសម្រេចប្រឆាំង នឹងលោកស្រី ។
ពាក្យបណ្តឹងរបស់ Chyna បានចោទប្រកាន់ស្ត្រីទាំងនោះ មិនពិតបានប្រាប់ផលិតករទូរទស្សន៍ និងនាយកប្រតិបត្តិ Chyna បានវាយប្រហារ យ៉ាងឃោរឃៅលើគូដណ្តឹង Rob កាលខែធ្នូ ឆ្នាំ ២០១៦ ក្នុងការប៉ុនប៉ងធ្វើឲ្យកម្មវិធីពិត របស់នាងត្រូវបានលុបចោល ។
មេធាវី Lynne Ciani របស់ Chyna បាននិយាយថា គ្មានសក្ខីកម្ម រូបថត និងវីដេអូពីពេលវេលាណាមួយបង្ហាញ ពីការរងរបួសធ្ងន់ធ្ងរដល់ Rob Kardashian នោះទេ ។ នាងបានប្រាប់តុលាការថា នាងមិនមានសញ្ញាសម្គាល់នាងទេ គ្មានការទូរស័ព្ទទៅប៉ូលិស គ្មានការធ្វើដំណើរទៅមន្ទីរពេទ្យ សូម្បីតែ Band-Aid ៕ដោយ៖លី ភីលីព