បរទេស៖ អ៊ីស្រាអែលបានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Sergey Lavrov បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីរូបនេះ លើកឡើងថា អាដុល ហ៊ីត្លែរ ប្រហែលជាមានឈាមជ័រពីពួកជ្វីហ្វខ្លះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានសរសេរនៅលើ Twitter កាលពីថ្ងៃចន្ទថា “ការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេស Lavrov គឺជាសេចក្តីថ្លែងការណ៍ដែល មិនអាចអត់ឱនឱ្យបាន និងគួរឱ្យខឹងសម្បារ ក៏ដូចជាកំហុសជាប្រវត្តិសាស្ត្រដ៏គួរឱ្យភ័យខ្លាច” ។
លោក Lapid បាននិយាយថា អ៊ីស្រាអែលរំពឹងថា នឹងមានការសុំទោស ហើយថាឯកអគ្គរដ្ឋទូតរុស្ស៊ីកំពុងត្រូវបានកោះហៅ “សម្រាប់ការពិភាក្សាដ៏តឹងតែង”។

ចំណែកមន្ត្រីអ៊ីស្រាអែលផ្សេងទៀត ក៏បានសម្តែងការខឹងសម្បារ ចំពោះការអត្ថាធិប្បាយរបស់លោក Lavrov ផងដែរ រួមទាំងនាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក Naftali Bennett ដែលបានចោទប្រកាន់ អ្នកការទូតកំពូលរបស់រុស្ស៊ីថា បានប្រើប្រាស់ការសម្លាប់រង្គាលជា “ឧបករណ៍នយោបាយ”។ សារមន្ទីរ Yad Vashem Holocaust នៅក្រុងយេរូសាឡឹមក៏បានបរិហារពាក្យរបស់ Lavrov ថា មិនពិត និងជាគ្រោះថ្នាក់។ ចំណែកទីក្រុងមូស្គូវិញ គឺមិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ៕
ប្រែសម្រួលៈ ណៃ តុលា
