ព័ត៌មានអន្តរជាតិ

អ្នកបុរាណ វត្ថុវិទូ រកឃើញគ្រាប់បែកដៃអាយុ ១០០០ ឆ្នាំ ក្នុងចំណោម បំណែកសេរ៉ាមិចបុរាណ នៅក្រុងយេរូសាឡឹម

ក្រុងយេរូសាឡឹម ៖ អ្នកបុរាណវិទូបានវិភាគសំណល់ពីផ្ទៃខាង ក្នុងនៃសម្បកសេរ៉ាមិចបុរា រកឃើញវត្ថុចម្លែកនេះ អាចជាគ្រាប់បែកដៃមានអាយុ ១០០០ឆ្នាំ ខណៈការស្រាវជ្រាវថ្មី បានបង្ហាញចំពេលមាន របាយការណ៍ថា ជនជាតិអារ៉ាប់ បានប្រយុទ្ធជាមួយពួកបូជនីយកិច្ចជាមួយនឹងគ្រឿងផ្ទុះ ថាមពលខ្មៅនោះជាអាវុធ ដែលផលិតក្នុងស្រុកពិត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

បំណែកចំនួន៤ ត្រូវបានគេរកឃើញនៅសួន Armenian ក្នុងក្រុងយេរូសាឡឹម ជាទីតាំង នៃព្រះបរមរាជវាំងបុរាណមួយ ហើយអ្នកស្រាវជ្រាវ បានរកឃើញសារីរិកធាតុមួយ ចំនួនធំ មានអាយុកាលតាំងពីសម័យ Byzantine។ ពួកគេជឿថា បំណែកមួយ ដែលបានរកឃើញ នៅទីនោះផ្ទុកសារធាតុគីមី សម្រាប់ឧបករណ៍បំផ្ទុះ ស្របនឹងគ្រាប់បែកដៃ មជ្ឈិមសម័យ ។

ចក្រភព Byzantine ត្រូវបានគេស្គាល់ថា ប្រើអាវុធកម្ដៅដំបូង ដោយផ្អែកលើការច្នៃប្រឌិត នៃសមាសធាតុអាចឆេះ បានត្រូវគេស្គាល់ថា ជាភ្លើងក្រិក ហើយជឿថា ជាប្រភេទប្រេងកាត់ មិនទាន់ចម្រាញ់ និងដុំថ្មពណ៌សត្រូវបានប្រើដើម្បីដុតកប៉ាល់សត្រូវ ។
មុនពេលដែលការប្រើប្រាស់ម្សៅកាំភ្លើង ត្រូវបានត្រួសត្រាយនៅប្រទេសចិន ក៏ដោយ ទាហាន Byzantine នឹងរុំសមាសធាតុនេះទៅក្នុងធុងថ្ម សេរ៉ាមិច និងកញ្ចក់ក្រោយៗទៀត ដើម្បីបង្កើតគ្រាប់បែកដៃនៅមជ្ឈិមសម័យ ដើម្បីកំណត់គោលដៅ សត្រូវរបស់ពួកគេ ។
ភ័ស្តុតាងនៃគ្រាប់បែកដៃមួយ គ្រាប់នេះត្រូវបានគេរកឃើញសម្រាប់ការស្រាវជ្រាវ ដែលដឹកនាំដោយសាស្រ្តាចារ្យ Carney Matheson នៅសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី ហើយត្រូវបានចេញលើទិនានុប្បវត្តិ PLOS One ។
សាស្ត្រាចារ្យ Matheson បាននិយាយថា នាវាទាំងនេះត្រូវបានគេរាយការណ៍ ក្នុងអំឡុងពេលនៃបូជនីយកិច្ច ខណៈគ្រាប់បែកដៃបានគប់ទៅលើបន្ទាយ Crusader ដែលបង្កើតជាសំលេងខ្លាំងៗ និងពន្លឺភ្លឺៗ ៕ដោយ៖លី ភីលីព

Most Popular

To Top