បរទេស៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយចូលទៅក្នុងសមុទ្រជប៉ុន។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់ប្រភពយោធាដែលនិយាយថា ការសាកល្បងអាវុធ ទំនងជាជាប់ពាក់ព័ន្ធនឹងមីស៊ីលផ្លោង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការសាកល្បងមីស៊ីលដែលត្រូវបានរាយការណ៍ គឺជាលើកទីពីរដែលធ្វើឡើងដោយកូរ៉េខាងជើងក្នុងសប្តាហ៍នេះ និងលើកទី 15 ក្នុងឆ្នាំនេះ, នេះបើយោងតាមសារព័ត៌មាន Yonhap ។ ការសាកល្បងនេះ ក៏កើតឡើងប៉ុន្មានថ្ងៃមុនការស្បថចូលកាន់តំណែង របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដែលគ្រោងធ្វើនៅថ្ងៃអង្គារ។
ក្នុងអំឡុងយុទ្ធនាការរបស់លោក អតីតអគ្គរដ្ឋអាជ្ញា Yoon បានបង្ហាញថា លោកនឹងប្រកាន់ជំហរច្បាស់លាស់ថែមទៀត លើទីក្រុងព្យុងយ៉ាង ជាងអ្នកស្នងតំណែងមុនរបស់គាត់ Moon Jae-in៕
ប្រែសម្រួលៈ ណៃ តុលា