ទីក្រុងប៉ារីសៈ ភ្នាក់ងារអាកាសអឺរ៉ុបនិយាយថា ក្រុមអាកាសយានិបានធ្វើការប្រមូលផ្តុំគ្នា ដើម្បីធ្វើការហ្វឹកហាត់ការងារនៅក្នុងរូងថ្ម សម្រាប់ការត្រៀមខ្លួន ចេញហោះហើរទៅកាន់លំហអាកាស ក្នុងពេលខាងមុខនេះ។
ក្រុមអាកាសយានិកអន្តរជាតិទាំងអស់ បានសិក្សាអំពីជំនាញភាពជាអ្នកដឹកនាំ និងកិច្ចសហការនៅពេលធ្វើការជាក្រុម ក្នុងខណៈពេលដែល ពួកគេកំពុងតែធ្វើការងារ នៅក្នុងក្រុមបែបបទនៃពហុវប្បធម៌ដែល អ្នកចួលរូមទាំងអស់បាន អញ្ជើញមកពីប្រទេសផ្សេងៗគ្នា ។
អ្នកបង្កើតវគ្គហ្វឹកហាត់នេះឡើង អ្នកស្រី Loredana Bessoneបាននិយាយថា ការធ្វើការនៅក្នុងរូងភ្នំ និងការធ្វើការនៅក្នុងលំហអាកាស មានលក្ខណៈស្រដៀងគ្នា។
អ្នកស្រីបានបន្តទៀតថាៈ “អ្នករុករកនៅក្នុងរូងថ្ម ឬ ‘cavenauts’ ត្រូវតែចេញសម្របខ្លួនជាមួយនឹងបរិយាកាសថ្មី។ ម្យ៉ាងវិញទៀត ការធ្វើការ និងរស់នៅក្រោមដី គឺត្រូវទាមទារទាំងកំលាំង កាយនឹងកំលាំងចិត្ត។ មួយវិញទៀតវគ្គហ្វឹកហាត់នេះ គឺជាឪកាសដ៏ល្អមួយដើម្បីអនុវត្តន៍ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការ ចេញដំណើរទៅនៅលើលំហអាកាស។ “
អ្នកស្រីបាននិយាយថាៈ “ការដើររុករកនៅក្នុងរូងថ្មមានលក្ខណៈ ស្រដៀងនឹងការដើររុករក នៅក្នុងលំហអាកាសដែរ។ អ្នកត្រូវតែបន្តការយកចិត្តទុកដាក់ ដើម្បីឲ្យខ្លួនរបស់អ្នកអាចសុំា ជាមួយនឹងបរិស្ថានថ្មីនោះ ដើម្បីជៀសវាងនូវការកើតមានឧបសគ្គផ្សេងៗ ដែលអាចកើតមានចំពោះអ្នក ដោយស្របនឹងពាក្យមួយឃ្លា ប្រចាំស្ថានីយ៏លំហអាកាសបានលើកឡើងថា “No Touch Zones and Keep Out Zones “
គួរបញ្ជាក់ដែរថា អ្នកដែលបានចូលរូមនៅ ក្នុងការហ្វឹកហាត់ក្នុងរូងថ្មនេះមានរូមទាំង ក្រុមអាកាសយានិកមកពីសហរដ្ឋអាមេរិក ជប៉ុន កាណាដា រុស្ស៊ី និង ដាយណាម៉ាក ដែលត្រូវចំនាយអស់រយៈពេល ៦ថ្ងៃ។