បរទេស ៖ សមាជិកសភា លោក Mike Gallaghaer មកពីរដ្ឋ Wisconsin កាលពីថ្ងៃម្សិលមិញនេះត្រូវបាន rt.com ចេញផ្សាយថា បានធ្វើការព្រមាន អំពីការសម្រេចចិត្ត នាំចេញ អាវុធដ៏ប្រញាប់ ប្រញាល់ ទៅកាន់អ៊ុយក្រែន កំពុងធ្វើឲ្យស្តុកអាវុធរបស់ខ្លួន ចាប់ផ្តើមធ្លាក់ចុះ ដែលវាជាហេតុនាំឲ្យសមត្ថភាព ក្នុងការជួយផ្គត់ផ្គង់អាវុធ ទៅឲ្យកោះតៃវ៉ាន់ នឹងមានចំនួនតិចតួច ក្នុងការប្រឆាំងទៅនឹង ការគម្រាមកំហែង ណាមួយដោយរដ្ឋាភិបាល ក្រុងប៉េកាំង។

ប្រភពដដែល បានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនផលិតអាវុធ របស់អាមេរិកជាច្រើន កំពុងនាំគ្នាធ្វើការបញ្ចុះបញ្ចូល ឲ្យសេតវិមានក្នុង ការសម្រេចចិត្ត ធ្វើការចុះកុងត្រាថ្មីៗ បន្ថែមទៀតក្នុងការផលិតអាវុធ និងនាំចូលអាវុធ សម្រាប់វិស័យការពារជាតិ។
លោក Gallagher ដែលជាសមាជិកម្នាក់ នៅក្នុងគណកម្មការកិច្ចការងារ អាវុធរបស់សភាជាតិម្នាក់ដែរ នោះបានថ្លែងប្រាប់ទៅកាន់ Fox News ថា៖ពួកយើងកំពុងចាប់ផ្តើម មានចំនួនអាវុធតិចឡើង នៅក្នុងស្តុក ជាក់ស្តែង អាវុធប្រឆាំង រថក្រោះនិងឧទ្ធាម្ភាចក្រ Javelins ដែលធ្លាប់តែមានចំនួនច្រើន កាលពី៧ឆ្នាំចុងក្រោយ ហើយនៅតែបន្ត ជួយដល់អ៊ុយក្រែន ចំពោះអាវុធប្រភេទនេះ ប៉ុន្តែភាពចាំបាច់បំផុតរបស់អាមេរិកនោះ គឺជាបញ្ហាកោះតៃវ៉ាន់ ឯណោះទៅវិញទេ ដើម្បីប្រឆាំងនឹងការគម្រាមកំហែង ពីរដ្ឋាភិបាលក្រុងប៉េកាំង៕
ប្រែសម្រួល៖ស៊ុនលី
