បើតាមរបាយការណ៍ Human Capital Report ដែលទើបតែចេញផ្សាយ បានបង្ហាញពីការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈវិស័យអប់រំ និងជំនាញ ក្នុងចំណោមបណ្ដាប្រទេស ១៣០នៅក្នុងពិភពលោក។ ក្នុងនោះប្រទេស ១០ ដែលធ្វើបានល្អជាងគេក្នុងលោក មានដូចតទៅ៖
១០.ប្រទេសអូទ្រីស៖ ទទួលបាន ៧៣.២៩ ពិន្ទុ
៩.ប្រទេសស្លូវើនៀ៖ ទទួលបាន ៧៣.៣៣ ពិន្ទុ
៨.ប្រទេសស៊ុយអែត៖ ទទួលបាន ៧៣.៩៥ ពិន្ទុ
៧.ប្រទេសនូវែលហ្សេឡង់៖ ទទួលបាន ៧៤.១៤ ពិន្ទុ

៦.ប្រទេសអាល្លឺម៉ង់៖ ទទួលបាន ៧៤.៣០ ពិន្ទុ
៥.ប្រទេសដាណឺម៉ាក៖ ទទួលបាន ៧៤.៤០ ពិន្ទុ
៤.សហរដ្ឋអាមេរិក៖ ទទួលបាន ៧៤.៨៤ ពិន្ទុ
៣.ប្រទេសស្វីស៖ ទទួលបាន ៧៦.៤៨ ពិន្ទុ

២.ប្រទេសហ្វាំងឡង់៖ ទទួលបាន ៧៧.០៧ ពិន្ទុ
១.ប្រទេសន័រវែស៖ ទទួលបាន ៧៧.១២ ពិន្ទុ។
តាមរយៈចំណាត់ថ្នាក់នេះ យើងឃើញថាមានគម្លាតពិន្ទុតិចតួចមែនទែន ក្នុងបណ្ដាប្រទេសទាំង១០ ក្នុងនោះមាន ៨ប្រទេសទៅហើយស្ថិតក្នុងទ្វីបអឺរ៉ុប ហើយមានតែពីរប្រទេសប៉ុណ្ណោះដែលមិនមែន ជាប្រទេសនៅទ្វីបមួយនេះ ពោលគឺសហរដ្ឋអាមេរិក និងនូវែលហ្សេឡង់។
ដោយឡែកប្រទេសអាស៊ីចំនួន៣ បើទោះជាមិនបានជាប់ ក្នុងចំណាត់ថ្នាក់ទាំង ១០នេះក៏ដោយ ក៏មានពិន្ទុខ្ពស់ៗដែរ។ ប្រទេសសិង្ហបុរី ទទួលបាន ៧៣.២៨ ពិន្ទុ ជាប់លេខ ១១ បន្ទាប់ពីប្រទេសអូទ្រីស ខណៈពិន្ទុរបស់ប្រទេសជប៉ុនគឺ ៧២.០៥ ឈរចំណាត់ថ្នាក់ទី ១៧។ ចំណែកប្រទេសអាស៊ីមួយទៀត ស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាគឺ អ៊ីស្រាអែល មានពិន្ទុតិចជាងជប៉ុន ០.៣០ ប៉ុណ្ណោះ ឈរលំដាប់បន្ទាប់គឺចំណាត់ថ្នាក់ទី ១៨៕ Source: Sabay

													
																							