ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទមន្ទីរប៉ង់តាហ្គោន ពីបទធ្វើការពិសោធន៍ លើអ្នកជំងឺ នៅអ៊ុយក្រែន

ម៉ូស្គូ ៖ យោធារុស្ស៊ីបានឲ្យដឹងថា ខ្លួនបានទទួលព័ត៌មានថ្មី ដែលបង្ហាញ ពីព័ត៌មានលម្អិតនៃ “ការពិសោធន៍ អមនុស្សធម៌ របស់មន្ទីរបញ្ចកោណ លើពលរដ្ឋអ៊ុយក្រែន” នៅក្នុងមន្ទីរពេទ្យវិកលចរិកក្នុងតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន។

លោក Igor Kirillov ប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្ត នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានឲ្យដឹងថា “ប្រភេទចម្បង នៃមុខវិជ្ជាពិសោធន៍ គឺក្រុមអ្នកជំងឺបុរស ដែលមានអាយុពី ៤០-៦០ ឆ្នាំដែលមានដំណាក់កាល នៃការអស់កម្លាំងរាងកាយខ្ពស់” ។

ដើម្បីលាក់បាំងកម្មសិទ្ធិ របស់ពួកគេនៅសហរដ្ឋអាមេរិក អ្នកជំនាញ ដែលធ្វើការស្រាវជ្រាវជីវសាស្រ្ត បានមកដល់ទឹកដីនៃប្រទេសទី៣ ដោយបន្ថែមថាអ្នកស្រាវជ្រាវ បរទេសត្រូវបានជម្លៀស ចេញក្នុងខែមករា ឆ្នាំ២០២២ ។

លោកបានលើកឡើងថា ក្រុមហ៊ុនឱសថធំៗ មួយចំនួន រួមទាំងក្រុមហ៊ុន ដែលមានទំនាក់ទំនង ជាមួយមន្ទីរប៉ង់តាហ្គោន បានចូលរួមនៅក្នុងសកម្មភាព ជីវសាស្ត្រយោធា របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន។

លោក Kirillov បានបន្ដថា អ្នកឯកទេសរុស្ស៊ី បានធ្វើការដោយផ្ទាល់នៅក្នុងមន្ទីរ ពិសោធន៍ជីវសាស្រ្តចំនួនពីរនៅ Mariupol ហើយបានរកឃើញថា សហរដ្ឋអាមេរិកបានប្រើប្រាស់ ទីក្រុងនេះធ្វើជាមជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ការប្រមូល និងបញ្ជាក់មេរោគជំងឺអាសន្នរោគ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top