មន្ត្រីអាមេរិកនិយាយថា ប្រធានាធិបតី Biden បានយល់ព្រមលើការដាក់ពង្រាយ កងទ័ពអាមេរិកឡើងវិញ នៅក្នុងប្រទេសសូម៉ាលី ដោយនេះជាសកម្មភាព ផ្ទុយពីការសម្រេចចិត្ត របស់អតីតប្រធានាធិបតីលោក Donald Trump ។

ការដាក់ពង្រាយកងទ័ពនេះ ត្រូវបានស្នើសុំដោយមន្ទីរបញ្ចកោណ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធ al-Shabab ។ ការបង្កើតវត្តមានយោធាឡើងវិញ នៅក្នុងប្រទេសអាហ្រ្វិកខាងកើតមួយនេះ ធ្វើឡើងនៅពេលដែលការបោះឆ្នោត បានរកឃើញប្រធានាធិបតីថ្មី។ លោក Hassan Sheikh Mohamud អតីតសកម្មជនសន្តិភាព បានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូអន្តរជាតិ នៅពេលលោកចូលកាន់តំណែង។
អតីតប្រធានាធិបតី Trump បានដកទ័ពអាមេរិក ប្រហែល ៧០០ នាក់ ចេញពីប្រទេសសូម៉ាលីក្នុង ឆ្នាំ២០២០។ ប្រទេសសូម៉ាលី បានទទួលរងអសន្តិសុខរ៉ាំរ៉ៃ ជាច្រើនទស្សវត្សន៍ហើយពួកសកម្មប្រយុទ្ធឥស្លាម ដែលធ្លាប់បានគ្រប់គ្រងប្រទេសនេះ នៅតែកាន់កាប់មួយភាគធំ នៃផ្ទៃប្រទេស និងបន្តប្រមូលពន្ធ នៅតាមតំបន់ផ្សេងៗផងដែរ៕ Source: Sabay


