ព័ត៌មានអន្តរជាតិ

អាមេរិក សាកល្បងប្រព័ន្ធមីស៊ីលលឿនជាងសំឡេង ៥ដង ដោយជោគជ័យ ក្រោយបរាជ័យចំនួនបីដង

បរទេស៖ យោធាអាមេរិកបាននិយាយថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវប្រព័ន្ធមីស៊ីលលឿនជាងសំឡេង ដោយអះអាងថា អាវុធថ្មីនេះមានល្បឿនលឿនជាងល្បឿនសំឡេងប្រាំដង។ វាបានសម្គាល់ការបាញ់បង្ហោះគំរូដោយជោគជ័យលើកដំបូងបន្ទាប់ពីការសាកល្បងបរាជ័យចំនួនបីលើក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កងទ័ពអាកាសអាមេរិក បានប្រកាសពីការសាកល្បងកាលពីថ្ងៃចន្ទដោយនិយាយថា វាត្រូវបានធ្វើឡើងនៅចុងសប្តាហ៍នៅជិតមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ការសាកល្បងបានឃើញយន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress បានបញ្ចេញអាវុធឆ្លើយតបរហ័ស AGM-183A Air-launched Rapid Response Weapon (ARRW) ចេញពីឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា។

យោធាបាននិយាយថា “បន្ទាប់ពីការបំបែកចេញពីយន្តហោះ ឧបករណ៍ជំរុញចំហេះ បានឆេះក្នុងរយៈពេលដែលរំពឹងទុក ដោយសម្រេចបាននូវល្បឿនលឿនជាងសំឡេង 5 ដងច្រើនជាងល្បឿនសំឡេង” ខណៈដែលឧត្តមសេនីយឯក Heath Collins មន្ត្រីប្រតិបត្តិកម្មវិធីអាវុធរបស់កងទ័ពអាកាសបានហៅ ការធ្វើតេស្ត “សមិទ្ធិផលសំខាន់” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top