ព័ត៌មានអន្តរជាតិ

តួកគី ធ្វើការទាមទារមួយចំនួន ដើម្បីដើម្បីឈប់រារាំងហ្វាំងឡង់ និងស៊ុយអែតចូលណាតូ

បរទេស៖ យោងតាមការចេញផ្សាយដោយកាសែត The Bloomberg កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថាប្រទេសតួកគី បានធ្វើការបង្ហាញនូវការទាមទាមួយចំនួន ពីអង្គការណាតូនិងប្រទេសហ្វាំងឡង់ ព្រមទាំងស៊ុយអែតផង ដើម្បីឈប់ធ្វើជាអ្នករារាំងសមាជិកភាពរបស់ប្រទេសទាំងពីរចូលអង្គការណាតូ។

រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានធ្វើការសំណូមពរឲ្យមានការដក ទណ្ឌកម្មទាំងឡាយប្រឆាំងទៅនឹងការសម្រេចចិត្ត ទិញអាវុធការពារអាកាស S-400 ពីប្រទេសរុស្សី ព្រមទាំងអនុញ្ញាតិឲ្យរដ្ឋាភិបាលតួកគី ក្នុងការចូលរួមកម្មវិធីទិញ អាវុធអាមេរិកជាពិសេសយន្តហោះ F-35 ឡើងវិញផងដែរ ប៉ុន្តែដោយការទាមទារ ឬរារាំងលើកនេះ មិនមានការពាក់ព័ន្ធអ្វីឡើយទៅនឹងបញ្ហារុស្សី និងអ៊ុយក្រែន។

រំលឹកដែរថាកាលពីថ្ងៃទី១៥ខែឧសភាកន្លងមក ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានប្រកាសយ៉ាងប្រញាប់ប្រញាល់ ក្នុងការចូលស្នើសុចូលរួម ជាសមាជិកអង្គការណាតូក្នុងស្ថានភាពនៃការលុកលុយរបស់រុស្សី ចូលប្រទេសអ៊ុយក្រែន ប៉ុន្តែប្រទេសតួកគីបានសម្រេចបដិសេធ ដែលវាធ្វើឲ្យគ្រប់លក្ខខណ្ឌទាំងអស់ មិនទាន់ពេញលេញពីព្រោះថាវាទាមទារឲ្យមានការយល់ព្រម ពីគ្រប់សមាជិករបស់ណាតូ ទើបប្រទេសទាំងពីរនេះអាចក្លាយជាសមាជិករបស់ណាតូបាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top