ព័ត៌មានអន្តរជាតិ

ជំងឺអុកស្វាយ ករណីឆ្លងមេរោគដ៏កម្រ ៤ ករណីទៀត បង្ហាញវត្តមាន នៅអង់គ្លេស

អង់គ្លេស ៖ មន្ត្រីសុខាភិបាល បាននិយាយថា ករណីកើតជំងឺអុកស្វាយស្វា “Monkeypox” មាន៤ករណីទៀត ត្រូវបានរកឃើញ នៅចក្រភពអង់គ្លេស ខណៈព័ត៌មានចុងក្រោយនេះ មានន័យថា បច្ចុប្បន្ននេះមានករណី ដែលបានបញ្ជាក់ចំនួន៧ ក្នុងចក្រភពអង់គ្លេស ត្រូវបានធ្វើរោគ វិនិច្ឆ័យចន្លោះពីថ្ងៃ៦ ដល់ថ្ងៃទី ១៥ ខែឧសភា យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ទីភ្នាក់ងារសន្តិសុខ សុខភាពចក្រភពអង់គ្លេស បាននិយាយថា ករណីថ្មី នៃការឆ្លងមេរោគដ៏កម្រនេះ ហាក់ដូចជាមិនមានទំនាក់ ទំនងជាមួយករណី បានបញ្ជាក់ពីមុន២ បានប្រកាសនៅថ្ងៃទី ១៤ ខែឧសភា និងករណី មុននៅថ្ងៃទី ៧ ខែឧសភា។ ក្នុងចំណោមករណីថ្មីទាំង៤ មាន៣នាក់នៅទីក្រុងឡុងដ៍ ហើយករណីជាប់ពាក់ព័ន្ធមួយគឺនៅភាគឦសាន ហើយអ្នកទាំង៤ ទំនងជាបានឆ្លងមេរោគ នៅរាជធានី ។

ករណីទីមួយ គឺជាមនុស្សម្នាក់ ដែលទើបនឹងធ្វើដំណើរ ទៅកាន់ប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលពួកគេត្រូវ បានគេជឿថា បានឆ្លងមេរោគនេះ មុនពេលធ្វើដំណើរ ទៅកាន់ចក្រភពអង់គ្លេស ។ ករណីទាំង២ បានប្រកាសកាលពីថ្ងៃទី ១៤ ឧសភា រស់នៅជាមួយគ្នា ក្នុងគ្រួសារតែមួយ ហើយពួកគេមិន ជាប់ពាក់ព័ន្ធនឹងករណីមុនទេ ។

UKHSA បាននិយាយថា ករណីថ្មីទាំង ៤ កំណត់ដោយខ្លួនឯងថា ជាខ្ទើយ អ្នកស្រលាញ់ភេទដូចគ្នា ឬបុរសផ្សេងទៀត ដែលរួមភេទជាមួយបុរស។ ពួកគេមានមេរោគ នៅអាហ្វ្រិកខាងលិច មានលក្ខណៈស្រាលបើធៀប ទៅនឹងអាហ្វ្រិកកណ្តាល ចំណែកទំនាក់ទំនងទូទៅ ត្រូវបានកំណត់អត្តសញ្ញាណ សម្រាប់ករណីចុងក្រោយចំនួន២ ក្នុងចំណោម៤ករណីចុងក្រោយនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top