ព័ត៌មានអន្តរជាតិ

ខ្លាំងប៉ុណ្ណាទៅ? នេះហើយមីស៊ីលថ្មី របស់អាមេរិក មានល្បឿនលឿន ជាងសំឡេង រហូតដល់ទៅ ៥ដង!

អាមេរិក​បាន​សាកល្បង ​ដោយ​ជោគជ័យ​នូវ​អាវុធ​មីស៊ីល ដែលមានល្បឿនលឿន ជាង​សំឡេង ​រហូតដល់ទៅ ៥ ដងឯណោះ។

ការបាញ់សាកល្បងមីស៊ីល ដ៏ទំនើបរបស់អាមេរិក ធ្វើឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានបាញ់ សាកល្បងមីស៊ីល ល្បឿនលឿនជាងសំឡេង Satan-2 ដែលមេបញ្ជាការ របស់លោកពូទីនអះអាងថា អាចបំផ្លាញអង់គ្លេសក្នុងរយៈពេលត្រឹម ៤នាទី ។

កងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ បែកប្រភេទ B-52 ដើម្បីបាញ់អាវុធមីស៊ីលនេះ ចេញពីឆ្នេរសមុទ្រ ភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ។ កងទ័ពអាមេរិកបាននិយាយថា “បន្ទាប់ពីការបាញ់ចេញពីយន្តហោះ មីស៊ីលរបស់ខ្លួនសម្រេចបាននូវល្បឿន លឿនជាងសំឡេង ៥ដង តាមការរំពឹងទុក”។

ចំណែករុស្ស៊ី​ឯណោះវិញ បាន​កំណត់​គោលដៅ​អ៊ុយក្រែន ​រួច​ហើយ​ជាមួយ​នឹងមីស៊ីល​ល្បឿន​លឿន ​ជាង​សំឡេង ​ដែល​ល្បឿន​និង​ភាព ​អាច​បត់បែន​បាន​ ធ្វើ​ឱ្យទាហានទីក្រុងគៀវ ​ពិបាក​ក្នុង​ការ​តាមដាន ​និង​ស្ទាក់ចាប់ ។ លោក ពូទីន បាននិយាយថា អាវុធប្រល័យលោក របស់រុស្សីមានអនុភាពខ្លាំង​ហើយនឹងធ្វើឱ្យប្រទេសនានាគិតម្តងទៀត ចំពោះការចង់ជ្រៀតជ្រែក ចូលក្នុងសង្គ្រាមបង្ហូរឈាម របស់លោកនៅអ៊ុយក្រែន ៕

Most Popular

To Top