គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹងថា ទាហានរុស្ស៊ី “ដល់ទីបញ្ចប់ហើយ” នៅក្នុងជម្លោះជាមួយអ៊ុយក្រែន នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។
លោក Zelenskyy បានលើកឡើងថា “ពេលវេលាពិតជានឹងមកដល់នៅពេល ដែលប្រជាជនអ៊ុយក្រែន បង្ខំឱ្យ” រុស្ស៊ី “ទទួលស្គាល់ការពិត”។ នៅក្នុងនោះដែរ កាលពីថ្ងៃអាទិត្យផងដែរ ណាតូ បានសន្យាផ្តល់ជំនួយយោធា បើកចំហសម្រាប់ អ៊ុយក្រែន។
ប្រធានអង្គការណាតូ លោក Jens Stoltenberg បានបន្ថែមថា “អ៊ុយក្រែន អាចឈ្នះសង្រ្គាមនេះ ។ ប្រជាជនអ៊ុយក្រែន កំពុងការពារប្រទេសកំណើត របស់ពួកគេដោយក្លាហាន” ៕
ប្រែសម្រួល ឈូក បូរ៉ា