រូបភាព២សន្លឹក បង្ហាញពីផ្ទះលំហែររបស់ប្រធានាធិបតីរុស្សី លោកពូទីន ដែលមានទីតាំងស្ថិតក្នុងតំបន់ព្រៃ មើលទៅហាក់ស្ងប់ស្ងាត់ល្អណាស់។

ផ្ទះលំហែរបស់លោកពូទីន មានរូបរាងចម្លែកខុសពីគេនេះ មានទីតាំងស្ថិតនៅតំបន់ Sochi ប្រទេសរុស្សី ដែលត្រូវបានរចនាប្លង់ ដោយស្ថាបត្យករជនជាតិរុស្សីផ្ទាល់តែម្តង គឺលោក Roman Vlasov។ ហាក់មានរូបរាងចម្លែកខុសគេបន្តិច ប៉ុន្តែផ្ទះរបស់មេដឹកនាំ ក្រុងមូស្គូរូបនេះ មានភាពទាក់ទាញមិនធម្មតា ដែលតម្លៃចំណាយក្នុងការសាងសង់ ក៏មិនអស់តិចនោះដែរ។
ដោយឡែកកាលឆ្នាំ ២០២១ កន្លងទៅ គេបានរកឃើញថាលោកពូទីន នៅមានផ្ទះមួយផ្សេងទៀត ដែលជាវិមានដ៏ស្កឹមស្កៃ មានតម្លៃរាប់ពាន់លានដុល្លារ ដែលត្រូវបានសាងសង់ ដោយសម្ងាត់ដោយលោកពូទីន នៅជិតសមុទ្រខ្មៅរបស់រុស្ស៊ី៕ Source: Sabay


