ព័ត៌មានអន្តរជាតិ

IAG បញ្ចប់កិច្ចព្រមព្រៀង សម្រាប់ការបញ្ជាទិញ យន្តហោះ 737 រហូតដល់ ១៥០ គ្រឿង

សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុន Boeing និង International Airlines Group (IAG) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសការបញ្ជាទិញ សម្រាប់យន្តហោះសរុបចំនួន ៥០គរឿង នៃក្រកូលយន្ដហោះ 737-8-200s និង 737-10s បូករួមទាំងជម្រើសចំនួន ១០០គ្រឿងផ្សេងទៀត ។

សេចក្តីប្រកាសនេះ បញ្ចប់ការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយ IAG សម្រាប់យន្ដហោះម៉ូឌែល 737 នៅឯពិព័រណ៍យន្តហោះប៉ារីសឆ្នាំ២០១៩ ហើយត្រូវមានការយល់ព្រម ពីម្ចាស់ភាគហ៊ុនរបស់ IAG ។

737-8-200 នឹងអនុញ្ញាតឱ្យ IAG កំណត់រចនាសម្ព័ន្ធយន្តហោះ ដែលមានកៅអីរហូតដល់ ២០០កៅអី ដែលបង្កើនសក្តានុពលប្រាក់ចំណូល និងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ នេះបើយោងតាមការប្រកាស។

ម៉ូដែលដ៏ធំបំផុតក្នុងគ្រួសារយន្ដហោះ កៅអីច្រើន 737-10 អាចផ្ទុកអ្នកដំណើរបានដល់ទៅ ២៣០ នាក់ក្នុងការកំណត់រចនាសម្ព័ន្ធថ្នាក់តែមួយ ហើយអាចហោះហើរបានចម្ងាយរហូតដល់ ៣៣០០ ម៉ាយ។ ប្រភពបានឲ្យដឹងថា យន្តហោះនេះអាចគ្របដណ្តប់បាន ៩៩ភាគរយនៃផ្លូវទោល រួមទាំងផ្លូវដែលបម្រើដោយយន្ដហោះ 757s ។

លោក Stan Deal ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Boeing Commercial បានឲ្យដឹងថា “ជាមួយនឹងការជ្រើសរើសប្រភេទយន្ដហោះ 737-8-200 និង 737-10 ធំជាងនេះ IAG បានបណ្តាក់ទុន ក្នុងអនាគត ប្រកបដោយនិរន្តរភាព និងផលចំណេញ ដោយសារទម្រង់ទាំងពីរ នឹងកាត់បន្ថយការ ចំណាយប្រតិបត្តិការ និងការបំភាយឧស្ម័ន CO2 យ៉ាងខ្លាំង” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top