ព័ត៌មានអន្តរជាតិ

ស៊ីរី​ កំពុងទាមទារ ឲ្យអាមេរិក សងថ្លៃជំងឺចិត្ត ចំពោះជនរងគ្រោះ ដោយសារការវាយប្រហារ តាមអាកាសកន្លងមក

បរទេស ៖ បេសកជនអចិន្ត្រៃយ៍ តំណាងឲ្យប្រទេសស៊ីរី នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រុម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក ត្រូវតែធ្វើការដកទ័ព របស់ខ្លួនចេញពីស៊ីរី ព្រមទាំងធ្វើការសងថ្លៃជំងឺចិត្ត ជាមួយនឹងពលរដ្ឋស៊ីវិល ជាច្រើននាក់ដែលបានបាត់បង់ជីវិត ដោយសារការវាយប្រហារ តាមអាកាសកន្លងមក កាលពីឆ្នាំ២០១៩នៅក្នុងទីក្រុង Baghuz។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹង ការបដិសេធ របស់អាមេរិក ជាពិសេសមន្ទីរប៉ង់តាហ្គោន កន្លងមក ចំពោះរបាយការណ៍ ​​នៃ​​​​​​​អ្នកស្លា​​ប់​ដោ​យ​សារ​ ការវាយប្រហារ តាមអាកាសកាលពីឆ្នាំ២០១៩ ដោយក្នុងនោះអាមេរិក បានបើកការស៊ើបអង្កេត ដោយខ្លួនឯង និងរកឃើញថា ខ្លួនមិនបានបង្កកំហុស ឬត្រូវទទួលទោស ចំពោះសកម្មភាពនេះឡើយ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃទីអង្គារកន្លងទៅនេះ មន្ទីរប៉ង់តាហ្គោន បានធ្វើការបង្ហាញ នូវរបាយការណ៍ នៃការវាយប្រហារតាមអាកាស កាលពីថ្ងៃទី១៨ខែមិនា ឆ្នាំ២០១៩ ទៅលើទីតាំង នៃក្រុមភេវរកម្មIS ដែលសិ្ថតនៅក្នុងទីក្រុង Baghuz ដែលក្នុងនោះជឿជាក់ថា បានសម្លាប់ពលរដ្ឋស៊ីវិល ដល់ទៅ៧០នាក់ ប៉ុន្តែខ្លួនបានអះអាងថា វាមិនមានអ្វីខុសទៅនឹងច្បាប់ របស់ប្រទេស អាមេរិក ឬច្បាប់សង្គ្រាមអន្តរជាតិឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top