ព័ត៌មានអន្តរជាតិ

រថយន្តមានតម្លៃបំផុត លើលោកប្រកាស លក់ក្នុងតម្លៃ ១៣៥ លានអឺរ៉ូ

អាល្លឺម៉ង់ ៖ យោងតាម​កា​រ​ ចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប្រភេទរថយន្តបុរាណ មានអាយុកាល រាប់រយឆ្នាំ គឺជារថយន្តមួយក្នុង ​ចំណោមរថយន្ត 300 SLR Uhlenhaut Coupes ដ៏កម្រចំនួន២គ្រឿង ពី Mercedes-Benz Classic Collection ហើយត្រូវបានលក់ ទៅឲ្យអ្នកប្រមូលឯកជន ។

រថយន្តនេះដែលមានតម្លៃបំផុត នៅលើពិភពលោក គឺជារថយន្ត Mercedes-Benz ឆ្នាំ ១៩៥៥ បានលក់ក្នុងតម្លៃកំណត់ត្រា ១៣៥លានអឺរ៉ូ (១១៤.៤ លានផោន) ។ ចំណែកប្រាក់ចំណេញ នៃការដេញថ្លៃនឹងត្រូវបានប្រើ ដើម្បីបង្កើត មូលនិធិ Mercedes Benz ទូទាំងពិភពលោក នឹងផ្តល់អាហារូបករណ៍ ផ្នែកអប់រំ និងស្រាវជ្រាវផ្នែក វិទ្យាសាស្ត្របរិស្ថាន ។

ត្រូវបានដាក់ឈ្មោះ តាមអ្នកបង្កើត និងជាប្រធានវិស្វកររបស់ខ្លួនគឺ Rudolf Uhlenhaut រថយន្ត Coupe គឺជារថយន្ត ដ៏សំខាន់ ជាមួយនឹងទ្វារទ្វារ មាសប្លែកៗ ដែលជួយបង្កើតម៉ាកយីហោ Mercedes ។ ការដេញថ្លៃបានធ្វើឡើង ជាមួយក្រុមហ៊ុន RM Sotheby’s នៅសារមន្ទីរ Mercedes-Benz របស់ប្រទេសអាល្លឺម៉ង់ ជាមួយនឹងចំនួនអ្នកប្រមូលទិញ និងអតិថិជន Mercedes-Benz បានជ្រើសរើស ។

អ្នកទិញឯកជន បានយល់ព្រមថា វានឹងនៅតែអាចចូលដំណើរ ការបានសម្រាប់ការតាំងបង្ហាញ ជាសាធារណៈក្នុងឱកាសពិសេស ហើយរថយន្តកូនភ្លោះ របស់វានៅតែស្ថិតក្នុងភាព ជាម្ចាស់ក្រុមហ៊ុន ហើយនឹងនៅតែដាក់តាំង បង្ហាញក្នុងទីក្រុង Stuttgart៕ ដោយ៖លី ភីលីព

Most Popular

To Top