កាលពីពេលថ្មីៗនេះ អ៊ុយក្រែន បានដាក់តាំងបង្ហាញ ខ្មោចរថក្រោះជាច្រើនគ្រឿង របស់រុស្ស៊ី នៅរដ្ឋធានីគៀវ ដើម្បីឲ្យប្រជាជនអ៊ុយក្រែន បានឃើញ ខណៈរដ្ឋធានីមួយនេះ បានកំពុងវិលមករក សភាពប្រក្រតីឡើងវិញ បន្ទាប់ពីកងទ័ពរុស្ស៊ី ដកថយចេញ។

សញ្ញាល្អនៃសភាពរដ្ឋធានីគៀវទាំងមូល បានវិលមករកភាពធម្មតាឡើងវិញ ហើយកាលពីចុងសប្តាហ៍កន្លងទៅ ពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ បាននាំគ្នាមកផ្តិតយកទិដ្ឋភាពខ្មោចរថក្រោះ ដែលត្រូវបានដាក់តាំងពិព័រណ៍ ឲ្យមលើនៅទីលាន Saint Michael កណ្តាលរដ្ឋធានីគៀវ។ រថក្រោះទាំងនោះត្រូវបាន កម្ទេចដោយទាហានអ៊ុយក្រែន ខណ:ប៉ុនប៉ងលេបត្របាក់ យករដ្ឋធានីមួយនេះ ប៉ុន្តែត្រូវទទួលបរាជ័យយ៉ាងដំណំ មិនងាយស្រួល ដោយជាគម្រោងការណ៍។
សូមជម្រាបថា ទីក្រុងគៀវទាំងមូលប្រជាជន ចាប់ផ្តើមរស់នៅតាម សភាពធម្មតាវិញហើយ អាហារដ្ឋាន អាជីវកម្ម តូបលក់ដូរបើកដំណើរការឡើងវិញ ជាបន្តបន្ទាប់ ក្រោយពេលរុស្ស៊ី ដកទ័ពចេញទៅវិញ ដោយពេលនេះកំពុងតែផ្តោត ការវាយប្រហារទៅលើតំបន់ Donbass ភាគខាងកើត ប្រទេសអ៊ុយក្រែនវិញ ហើយកងទ័ពរុស្ស៊ី បានគ្រប់គ្រងកាន់កាប់ទីក្រុងធំៗ មួយចំនួនហើយដែរ។ Source: Sabay








