ព័ត៌មានអន្តរជាតិ

Seventeen បរិច្ចាគទៅអង្គការ UNESCO ក្នុងការប្រារព្ធខួបលើកទី ៧ របស់ពួកគេ

កូរ៉េ ៖ កាលថ្ងៃទី ២៦ ខែឧសភា គណៈកម្មាធិការជាតិកូរ៉េ សម្រាប់អង្គការយូណេស្កូ “UNESCO”បានប្រកាសថា ក្រុមតារាចម្រៀង Seventeen បានធ្វើការបរិច្ចាគ សម្រាប់កុមារ និងយុវជនជុំវិញពិភពលោក ដើម្បីរំលឹកខួបលើកទី ៧ របស់ក្រុម ។

ការបរិច្ចាកនេះ នឹងត្រូវប្រើប្រាស់ សម្រាប់គម្រោងចែករម្លែកការ អប់រំសកលរបស់គណៈកម្មាធិការយូណេស្កូកូរ៉េ ដែលជួយដល់ ជនក្រីក្រ រួមទាំងកុមារ និងយុវជននៅអាហ្វ្រិក និង អាស៊ី នៃការទទួល បានការអប់រំ ។ Seventeen បានបន្តថា វាមានអារម្មណ៍ល្អណាស់ ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ នៅថ្ងៃទី ២៦ ខែឧសភា ជាខួបរបស់យើង ។

សកម្មភាពធ្វើឡើង ដើម្បីប្រគល់សេចក្តីស្រឡាញ់ ដែលយើងបានទទួលក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ យើងបានសម្រេចចិត្តរួម ចំណែកក្នុងការបង្កើតពិភពលោក មួយដែល គ្មាននរណាម្នាក់ នៅពីក្រោយឡើយ។ទន្ទឹមនឹងនេះ Seventeen គ្រោងនឹងចេញអាល់ប៊ុមពេញទី ៤របស់ពួកគេ ‘Face The Sun’ នៅថ្ងៃទី ២៧ ឧសភា វេលាម៉ោង ១២ ព្រឹក៕ ដោយ៖លី ភីលីព

Most Popular

To Top