វ៉ាស៊ីនតោន៖ មានការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ២១៣ដងក្នុងរយៈពេល ២1សប្តាហ៍ដំបូងនៃឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក រួមទាំងការបាញ់ប្រហារនៅសាលារៀនចំនួន ២៧ដង និងការបាញ់ប្រហារដ៏ធំរហូតដល់ ១០ដងរៀងរាល់សប្តាហ៍។
របាយការណ៍ដែលសរសេរដោយលោក Jason Linkins និពន្ធនាយករងនៅទស្សនាវដ្ដី The New Republic បានឲ្យដឹងថា “នេះគឺជាបាតុភូតតែមួយគត់របស់អាមេរិក ដោយគ្មានហេតុផលអ្វីផ្សេងក្រៅពីការពិតដែលថា មិនដូចនៅគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោក មានកាំភ្លើងដែលត្រៀមរួចជាស្រេចនៅអាមេរិកច្រើនពេក” ។
របាយការណ៍បានឲ្យដឹងថា ការបាញ់ប្រហារជាបន្តបន្ទាប់ឥតឈប់ឈរ បានបង្កឱ្យមានការយល់ឃើញថា មនុស្សកំពុងស្ពឹកស្រពន់ ចំពោះការសម្លាប់រង្គាលនេះ ដែលទោះជាយ៉ាងណា មិនមែនសំដៅលើការសម្លាប់កុមារ ឬអ្នកទៅព្រះវិហារ ឬមនុស្សគ្រាន់តែព្យាយាមទិញទំនិញរបស់ពួកគេនោះទេ។
លោកបានលើកឡើងថា “ភាពស្ពឹកស្រពន់ណាមួយ កើតចេញពីចំណេះដឹងដ៏ក្រៀមក្រំ ដែលមន្ត្រីជាប់ឆ្នោតរបស់យើង នឹងធ្វើលើសពីការអង្វរកររបស់ពួកគេសម្រាប់ការអធិស្ឋាន ឬការបោះឆ្នោត។ ‘ភាពស្ពឹកស្រពន់’ គ្រាន់តែជាពាក្យមិនល្អឥតខ្ចោះ ដែលត្រូវបានប្រើ ដើម្បីពិពណ៌នាអំពីស្ថានភាពដ៏សោកសៅនេះ”៕ប្រែសម្រួល ឈូក បូរ៉ា