តិចសាស់ ៖ ចាប់តាំងពីការបាញ់ប្រហារមក តារាសម្តែងនាង Kim Kardashian បាននិយាយថា នាង ខ្ពើមចំពោះការខ្វះខាត នៃការផ្លាស់ប្តូរច្បាប់កាំភ្លើង នៅក្នុងសហរដ្ឋអាមេរិក ព្រោះអាវុធជាវត្ថុសង្រ្គាមគួរតែត្រូវបានហាមឃាត់តែម្តង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
នាង Kim Kardashian បានអំពាវនាវ ឲ្យឪពុករបស់ក្មេងស្រីអាយុ ១០ ឆ្នាំ ដែលត្រូវបានសម្លាប់ នៃការបាញ់ប្រហារ នៅសាលាតិចសាស់ ឲ្យដោះលែងពីពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីឲ្យលោកអាចចូលរួម ពិធីបុណ្យសព របស់នាងបាន ។
កញ្ញា Eliahna Cruz Torres ស្ថិតក្នុងចំណោមកុមារទាំង ១៩ នាក់ ត្រូវបានសម្លាប់ ដោយខ្មាន់កាំភ្លើងអាយុ ១៨ ឆ្នាំ បានធ្វើសកម្មភាពឃាតកម្ម នៅសាលាបឋមសិក្សា Robb ក្នុង Uvalde កាលពីថ្ងៃទី ២៤ ខែឧសភា ។ មនុស្សសរុបចំនួន២១ នាក់ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីសិស្សសាលាម្នាក់ ដែលបោះបង់ការសិក្សានៅវិទ្យាល័យ Salvador Ramos បានចូលទៅក្នុងសាលារៀន ប្រដាប់ដោយកាំភ្លើង និងកាំភ្លើងវែង ។
នាង Kardashian បានសរសេរថា គ្រួសាររបស់នាង Eliahna កំពុងព្យាយាមទទួលបានការដោះលែង ជាបណ្តោះអាសន្នសម្រាប់ Eli Torres កំពុងជាប់ពន្ធនាគារ សម្រាប់បទល្មើសគ្រឿងញៀន ដោយគ្មានហឹង្សាដើម្បីចូលរួមពិធីបុណ្យសពកូនស្រី របស់លោក ។
នាងបានសុំឲ្យការិយាល័យពន្ធនាគារ ដោះលែងលោកជាបណ្ដោះអាសន្ន ដើម្បីឲ្យលោកអាចនិយាយថា “លាចុងក្រោយ របស់លោកចំពោះកូនស្រីលោក ។ នាងបាននិយាយថា ឪពុកម្តាយគ្រប់រូបសម នឹងទទួលបានសិទ្ធិនោះ។
Kardashian បានបន្ថែមថា សំណើរបស់គ្រួសារមកទល់ពេលនេះ ត្រូវបានបដិសេធ ។ នៅសប្តាហ៍នេះ ពិធីបុណ្យសពត្រូវបានគ្រោងទុកសម្រាប់កុមារ ១១នាក់ត្រូវបានសម្លាប់ នៃការវាយប្រហារ និងគ្រូបង្រៀន Irma Garcia ។ នាយកពិធីបុណ្យសព អ្នកបញ្ចុះ សព និងអ្នកផ្សេងទៀត មកពីទូទាំងរដ្ឋតិចសាស់ បានធ្វើដំណើរទៅកាន់ទីក្រុង Uvalde ដើម្បីជួយទីក្រុងទប់ទល់ នឹងការបញ្ចុះសពជាច្រើន ៕ ដោយ៖លី ភីលីព