ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថា បញ្ជូនអាវុធ ធុនធ្ងន់ទៅឲ្យ អ៊ុយក្រែន

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសជាផ្លូវការ ហើយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងបញ្ជូនប្រព័ន្ធកាំភ្លើងធំ បាញ់គ្រាប់រ៉ូក្កែត HIMARS ទៅឲ្យប្រទេស អ៊ុយក្រែន គឺជាផ្នែកមួយ នៃកញ្ចប់សម្រាប់ជំនួយ ដល់សន្តិសុខជូនរដ្ឋាភិបាល ទីក្រុងគៀវ។

អាវុធទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងសមរភូមិប្រយុទ្ធនឹងរុស្សីទាំង ដែលលោក Biden និងមន្ត្រីរបស់លោក ជាច្រើននាក់ ធ្លាប់បានអះអាងថា ហើយថាអាមេរិកមិនចង់ឲ្យ អ៊ុយក្រែនប្រើប្រាស់អាវុធទាំងនោះ ដើម្បីវាយប្រហារលើរុស្សី ជាជាងតែការការពារខ្លួន នោះឡើយ ។

ថ្លែងនៅក្នុងសន្ទរកថា អំពីការអះអាងនេះ លោក Biden បានបញ្ជាក់បែបនេះថា ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ត្រូវបានអនុម័តក្រោយ ការគាំទ្ររបស់សមាជិកសភា របស់អាមេរិក ដែលមានន័យថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងនៅតែអាចបន្តផ្តល់ជំនួយ ជាច្រើនទៀតទាំងអាវុធ ផងទៅឲ្យអ៊ុយក្រែនសម្រាប់ប្រឆាំងទៅ នឹងប្រទេសរុស្សី ៕

គួរឲ្យដឹងដែរថា HIMARS គឺជាប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត ដែលអាចបាញ់រហូត ទៅដល់ចំងាយ៣០គីឡូម៉ែត្រ ប៉ុន្តែអាចប្រើប្រាស់ជាមួយ នឹងគ្រាប់មីស៊ីល ចំងាយឆ្ងាយឆ្លងទ្វីបប្រភេទ បាញ់បាន៣០០ គីឡូម៉ែត្រផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top