ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ រកឃើញថា ពលរដ្ឋជប៉ុន ជាង៩០ភាគរយ រំពឹងថា ចិននឹងលុកលុយ កោះតៃវ៉ាន់

បរទេស ៖ យោងតាមការស្រាវជ្រាវ និងស្ទាបស្ទង់មតិថ្មីមួយ ដែលធ្វើឡើងដោយ Nikkei Asia កាលពីថ្ងៃពុធម្សិលមិញនេះ បានបង្ហាញថា ចំនួនពលរដ្ឋជនជាតិជប៉ុន យ៉ាងច្រើនលើសលប់ បានជឿជាក់ថា ចិនពិតជាបានត្រៀមខ្លួន ដើម្បីវាយយកកោះតៃវ៉ាន់ ។

តួលេខបានបញ្ជាក់ថា ពលរដ្ឋជប៉ុនជាង៩០ភាគរយ នៃអ្នកដែលបានឆ្លើយតបទៅ នឹងការស្ទាបស្ទង់មួយ ដែលធ្វើឡើងចន្លោះពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២៩ ខែឧសភា បានរំពឹងទុកថា ចិន នឹងបើក ប្រតិបត្តិការយោធា ទៅលើកោះតៃវ៉ាន់ជាមិនខាន ។

ក្នុងនោះផងដែរ ៤១ភាគរយ នៃអ្នកឆ្លើយតបចង់ឲ្យរដ្ឋាភិបាល តួក្យូក្នុងការកែប្រែច្បាប់ថ្មី បន្ថែមឲ្យហើយ ដើម្បីទុកឆ្លើយតបទៅនឹងជម្លោះ នៅក្នុងតំបន់ ប៉ុន្តែក្នុងនោះ៥០ភាគរយ បាននិយាយថា រដ្ឋាភិបាល គួរបន្តប្រើប្រាស់ច្បាប់ បច្ចុប្បន្នជាធម្មតា ប្រសិនក្នុងករណីណា មួយកើតឡើងក្តី។

លើសពីនេះ អ្នកឆ្លើយតប ប្រមាណជា៥៦ភាគរយ នៃអ្នកឆ្លើយតប សរុបជិត១០០០នាក់ បានលើកឡើងនិងគាំទ្រ ទៅដល់រដ្ឋាភិបាលជប៉ុនថា គួរតែធ្វើការបង្កើន ប្រាក់ចំណាយ ទៅលើយោធាឲ្យស្មើ ទៅនឹង១ភាគរយ នៃផលិតផល ក្នុងស្រុកសរុបរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top