បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអង់គ្លេស លោក Ben Wallace កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ការដឹកជញ្ជូនប្រព័ន្ធរ៉ូក្កែតM270 ដែលផលិតនៅអាមេរិក នឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗនេះហើយ។
លោកបន្តថា អង់គ្លេសនឹងចាប់ផ្តើមធ្វើការផ្គត់ផ្គង់ អាវុធមីស៊ីលចំងាយឆ្ងាយទាំងនេះ ទៅឲ្យអ៊ុយក្រែន ដែលអាវុធទាំងនោះមានសមត្ថភាព បាញ់ចេញ ក្នុងចំងាយរហូត ទៅដល់៨០គីឡូម៉ែត្រ ហើយចំនួនដំបូង នឹងមានប្រមាណជា៣គ្រឿង។
លោក Wallace បានពន្យល់ថា ប្រព័ន្ធរ៉ូក្កែតបាញ់ចំងាយឆ្ងាយ និងទំនើបទាំងនេះនឹងជួយឲ្យមិត្ត អ៊ុយក្រែន របស់យើងក្នុងការការពារខ្លួន ឲ្យកាន់តែប្រសើរឡើង ពីសំណាក់ការឈ្លានពាន របស់រុស្សីនិងជាពិសេសកាំភ្លើងធំ។
នៅក្នុងសេចក្តីប្រកាសនេះ ផងដែរលោក Wallace ក៏បានលើកឡើង បញ្ជាក់ដែរថា បច្ចុប្បន្នអង់គ្លេសគឺស្ថិតនៅក្នុង តំណែងជាអ្នកផ្គត់ផ្គង់ អាវុធឲ្យអ៊ុយក្រែនច្រើនជាងគេ ជាពិសេសអាវុធ ទំនើបនិងធុនធ្ងន់ ៕
ប្រែសម្រួល៖ស៊ុនលី