ព័ត៌មានអន្តរជាតិ

រន្ធត់! ក្មេងប្រុស២ឆ្នាំម្នាក់ បាញ់ឪពុកខ្លួនស្លាប់ ក្នុងថ្លុកឈាម ដោយអចេតនា ព្រោះការធ្វេសប្រហែស របស់ម្តាយ

អាជ្ញាធរក្នុងតំបន់កាលពីថ្ងៃចន្ទ ម្សិលមិញបានរាយការណ៍ឲ្យដឹងថា ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ បានបាញ់ឪពុករបស់ខ្លួនឯងស្លាប់ ដោយអចេតនា នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីឪពុក-ម្តាយរបស់គេ ថ្វីប្រហែសទុកកាំភ្លើង ដែលមានគ្រាប់ក្នុងស្រាប់ចោល ដោយគ្មានការប្រុងប្រយ័ត្ន។

មន្ត្រីប៉ូលីស បានឲ្យដឹងថា ក្រោយពេលទៅដល់ផ្ទះ ដែលជាទីកន្លែងកើតហេតុ គេបានឃើញអ្នកស្រី Marie Ayala កំពុងធ្វើចលនាសង្គ្រោះបឋម (CPR) ដល់ប្តីរបស់គាត់ គឺលោក Reggie Mabry ក្រោយមកក៏បានស្លាប់ បាត់បង់ជីវិត បន្ទាប់ពីដឹកទៅដល់មន្ទីរពេទ្យ បានត្រឹមតែរយ:ពេលខ្លីតែប៉ុណ្ណោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ដំបូងឡើយ ក្រុមប៉ូលិសជឿថាលោក Reggie Mabry បានបាញ់សម្លាប់ខ្លូនឯង តែកូនច្បងរបស់គ្រួសារនោះ ប្រាប់ប៉ូលិសថា ប្អូនរបស់គេគឺជាអ្នកបាញ់ដោយអចេតនា ។

សូមជម្រាបថា មុនពេលកើតហេតុកាំភ្លើងនោះ ត្រូវបាន អ្នកនាង Mabry ទុកចោលយ៉ាងប្រហែស នៅក្នុងកាបូប នៅនឹងលើឥដ្ឋការូ ក្រោយមកកូនរបស់គាត់ ក៏បានឃើញ រួចយកមកលេង ហើយក៏បាញ់ឪពុក ចំពីក្រោយខ្នងឪពុកខ្លួន ខណ:កំពុងអង្គុយលេងហ្គេម នៅនឹងមុខកុំព្យូទ័រ ។ដោយការថ្វីប្រហែស អ្នកនាង Mabry ត្រូវបានតុលារកាត់ ឲ្យជាប់ពន្ធនាគារផងដែរ ប៉ុន្តែនៅក្នុងនោះ ប្រភពមិនបានបញ្ជាក់ថា នឹងត្រូវជាប់ឃុំ ប៉ុន្មានឆ្នាំនោះឡើយ។ Source: Sabay

Most Popular

To Top