ព័ត៌មានអន្តរជាតិ

ណាសា គ្រោងនឹង បាញ់បង្ហោះរ៉ុក្កែត ៣គ្រាប់ ចេញពីភាគខាងជើងអូស្ដ្រាលី

វ៉ាស៊ីនតោន ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសថា ប្រទេសនេះ នឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ NASA ជាលើកដំបូង ក្នុងរយៈពេល ២៧ឆ្នាំ ក្នុងរយៈពេលមួយខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អាល់បានី និងជាប្រធានទីភ្នាក់ងារ អវកាសអូស្ត្រាលី (ASA) លោក Enrico Palermo កាលពីថ្ងៃពុធ បានឲ្យដឹងថា រ៉ុក្កែតបន្លឺសំឡេង suborbital របស់អង្គការ NASA ចំនួន ៣គ្រាប់ នឹងបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Arnhem នៅភាគខាងជើង (NT) ចន្លោះថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា។

វានឹងជាលើកទីមួយ ហើយដែលកម្មវិធី អវកាស អាមេរិក បានបាញ់បង្ហោះ គ្រាប់រ៉ុក្កែត ពីប្រទេស អូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៥ ហើយការបាញ់បង្ហោះ លើកដំបូង មិនធ្លាប់មានពីផ្ទាំង ពាណិជ្ជកម្ម លើដីបរទេស។

បុគ្គលិក របស់អង្គការណាសាចំនួន ៧៥នាក់ នឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីត្រួតពិនិត្យការបាញ់បង្ហោះ ដែលនឹងត្រូវប្រើប្រាស់ ដើម្បីសិក្សាពី ហេលីអូហ្វីស តារារូបវិទ្យា និងវិទ្យាសាស្ត្រភព នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top