យើងបានដឹងហើយថា ព្រលានយន្តហោះ គឺជាទីកន្លែងផ្តល់នូវមធ្យោបាយ ដល់មនុស្សអាចធ្វើដំណើរបាន ជុំវិញពិភពបានយ៉ាងបានយ៉ាងងាយស្រួល រហ័សនិងទាន់ចិត្តដោយ មិនចំណាយពេលយូរ ថ្ងៃនេះSabay សូមលើកយកនូវអាកាសយានដ្ឋានអន្តរជាតិចំនួន១០ ដែលធំជាងគេបំផុត នៅលើពិភពគិតត្រឹមឆ្នាំ២០២២ ទុកជាចំណេះដឹងថ្មី ដល់ប្រិយមិត្តទាំងអស់គ្នា។

១.អាកាសយានដ្ឋានអន្តរជាតិ King Fahd International Airport
King Fahd International Airport គឺជាព្រលានយន្តហោះដែលធំជាងគេ បង្អស់នៅតំបន់អារ៉ាប់ និងធំជាងគេនៅលើពិភពលោក ស្ថិតនៅទីក្រុងDammam នៃប្រទេសអារ៉ាប៊ីសាអូឌី មានទំហំផ្ទៃដីលាតសន្ធឹង ធំបំផុតរហូតដល់ ៧៧៦គីឡូម៉ែត្រក្រឡា ។

២.អាកាសយានដ្ឋានអន្តរជាតិ Denver International Airport
Denver International Airport គឺជាព្រលានយន្តហោះធំជាងគេនៅអាមេរិក និងធំលំដាប់ទី២លើលោក ជាមួយទំហំផ្ទៃដីសរុបរហូតទៅដល់ ១៣៥.៧គីឡូម៉ែត្រក្រឡា និងចាប់ផ្តើមបើកដំណើរការតាំងពីឆ្នាំ១៩៩៥មកម្លេះ។

៣.អាកាសយានដ្ឋានអន្តរជាតិ Dallas/Fort Worth International Airport
Dallas/Fort Worth International Airport ជាព្រលានយន្តហោះដែលធំលំដាប់ទី២នៅអាមេរិក និងលំដាប់ទី៣ នៅលើសាកលលោក ជាមួយនឹងទំហំផ្ទៃ ៦៩.៦គីឡូម៉ែត្រក្រឡា ស្ថិតនៅចន្លោះទីក្រុង Fort Worth និងទីក្រុង Dallas រដ្ឋTexas សហរដ្ឋអាមេរិក ពិសេសព្រលានយន្តហោះនេះ បានបើកដំណើរការតាំងពីឆ្នាំ១៩៧៣។

៤.អាកាសយានដ្ឋានអន្តរជាតិ Orlando International Airport
Orlando International Airport ក្នុងរដ្ឋ Florida ជាព្រលានយន្តហោះធំឡដាប់ទី៣នៅអាមេរិក និងលំដាប់ទី៤ នៅលើសាកលលោក ជាមួយនឹងទំហំផ្ទៃ ៥៣.៨គីឡូម៉ែត្រក្រឡា ។

៥.អាកាសយានដ្ឋានអន្តរជាតិ Washington Dulles International Airport
Washington Dulles International Airport ជាព្រលានយន្តហោះធំឡដាប់ទី៤ នៅអាមេរិក និងលំដាប់ទី៥ នៅលើសាកលលោក លើផ្ទៃដីទំហំ ៤៨.៦គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងរដ្ឋ Virginia រដ្ឋធានី Washington សហរដ្ឋអាមេរិក។

៦.អាកាសយានដ្ឋានអន្តរជាតិ Beijing Daxing International Airport
Beijing Daxing International Airport គឺជាព្រលានយន្តហោះដែលធំជាងគេលំដាប់ទី៦ នៅលើពិភពលោក ជាមួយទំហំផ្ទៃដីសរុបរហូតទៅដល់៤៦ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន និងបានបើកដំណើរការនៅឆ្នាំ២០១៩។

៧.អាកាសយានដ្ឋានអន្តរជាតិ George Bush Intercontinental Airport
George Bush Intercontinental Airport ជាព្រលានយន្តហោះ ដែលធំជាងគេលំដាប់ទី៧ នៅលើពិភពលោក លាតសន្ធឹងលើផ្ទៃដីទំហំ ៤៤.៥គីឡូម៉ែត្រក្រឡាស្ថិតក្នុង រដ្ឋTexas សហរដ្ឋអាមេរិក។

៨.អាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong International Airpor
Shanghai Pudong International Airporជាព្រលានយន្តហោះ ដែលធំជាងគេលំដាប់ទី៨ នៅលើពិភពលោកលាតសន្ធឹងលើផ្ទៃដីទំហំ ៤០គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិន និងបានបើកដំណើរការតាំងពីឆ្នាំ១៩៩៩ ។

៩.អាកាសយានដ្ឋានអន្តរជាតិ Cairo International Airport
Cairo International Airport ជាព្រលានយន្តហោះ ដែលធំជាងគេលំដាប់ទី៩ នៅលើពិភពលោកលាតសន្ធឹងលើផ្ទៃដីទំហំ៣៧គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងដ្ឋធានីគែ ប្រទេសអេហ្ស៊ីប។

១០.អាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi Airport
Suvarnabhumi Airport ជាព្រលានយន្តហោះ ដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ និងលំដាប់ទី១០ នៅលើពិភពលោកលាតសន្ធឹងលើផ្ទៃដីទំហំ៣២គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ និងបានបើកដំណើរការតាំងពីឆ្នាំ២០០៦ មកម្លេះ។
ប្រភព៖ Sabay
