ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីរុស្ស៊ី និងអ៊ីរ៉ង់ សន្យាពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស្អិតល្មួត

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃពុធ បានបង្ហាញពីការត្រៀមខ្លួនរួមគ្នា ក្នុងការពង្រឹងទំនាក់ទំនង ទ្វេភាគីឲ្យបានយូរអង្វែង រួមទាំងតាមរយៈ ការអនុវត្តគម្រោងសេដ្ឋកិច្ច និងពាណិជ្ជកម្មរួមគ្នាទៀតផង ។
វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោកពូទីន និងលោក Raisi បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសរសើរកម្រិតបច្ចុប្បន្ននៃទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់ នៅក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ។

ដោយពិចារណាលើស្ថានភាពទាក់ទង នឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រធានាធិបតីបានកត់សម្គាល់ពីតម្រូវការក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ការទូតដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ដែលនឹងធានាដល់ការអភិរក្ស និងការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ និងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិត្រង់មាត្រា២២៣១ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top