ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសុក្រថា នាវាចម្បាំងរុស្ស៊ី កំពុងធ្វើសមយុទ្ធ នៅសមុទ្របាល់ទិក ខណៈអង្គការសន្ធិ សញ្ញាអាត្លង់ទិកខាងជើង (NATO) កំពុងធ្វើសមយុទ្ធនៅក្នុងតំបន់ដូចគ្នា ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំងផ្ទៃទឹកប្រហែល ៦០គ្រឿង ទូក និងនាវាផ្គត់ផ្គង់ យន្តហោះប្រហែល ៤៥គ្រឿង និងឧទ្ធម្ភាគចក្រ និងទាហានប្រហែល ១០០០០នាក់ បានចូលរួមក្នុងសមយុទ្ធដ៏ធំនេះ។
នាវិកនឹងអនុវត្តការ ស្វែងរកកប៉ាល់របស់សត្រូវចំអក ហើយអនុវត្តវិធានការ សម្រាប់ការប្រឆាំងអាកាស ប្រឆាំងនាវា និងការការពារប្រឆាំងនឹងនាវាមុជទឹក នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
កងកម្លាំងដីត្រូវបានគេដាក់ពង្រាយ ទៅកាន់តំបន់ ដែលបានកំណត់នៅក្នុងតំបន់ Kaliningrad របស់ប្រទេសរុស្ស៊ី ហើយនឹងប្រើប្រាស់ការបាញ់ ប្រហារដើម្បីវាយប្រហារគោលដៅរបស់សត្រូវ ។ សមយុទ្ធនឹងបន្តរហូតដល់ថ្ងៃទី១៩ ខែមិថុនា ។
រុស្សីកំពុងពង្រីកសាច់ដុំ របស់ខ្លួន ខណៈដែលសម្ព័ន្ធមិត្តណាតូចំនួន ១៤ រួមជាមួយប្រទេសដៃ គូណាតូចំនួនពីរគឺហ្វាំងឡង់ និងស៊ុយអែត កំពុងចូលរួមក្នុងសមយុទ្ធ ប្រតិបត្តិការបាល់ទិកចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែមិថុនា ដោយមានការ ចូលរួមពីនាវាជាង ៤៥ គ្រឿង យន្តហោះជាង ៧៥ គ្រឿង និងបុគ្គលិកចំនួន ៧៥០០នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា