ព័ត៌មានអន្តរជាតិ

ចិនប្រាប់អាមេរិកថា ខ្លួននឹងប្រយុទ្ធគ្រប់តម្លៃ ទាំងអស់ ដើម្បីកោះតៃវ៉ាន់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិន ឧត្តមសេនីយ៍ Wei Fenghe បានប្រាប់រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹង “ប្រយុទ្ធគ្រប់តម្លៃ” ដើម្បីការពារកោះតៃវ៉ាន់ ពីការបំបែកចេញពីដី គោករបស់ចិន ។ ការព្រមានរបស់គាត់បានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក បន្តកិច្ចព្រមព្រៀងអាវុធតម្លៃ រាប់លានដុល្លារ ជាមួយកោះតៃវ៉ាន់ និងចំពេលមានការប៉ះទង្គិចគ្នាលើ ស្ថានភាពកោះនេះពីទីក្រុងវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wei បានប្រាប់ Austin ថា “ប្រសិនបើនរណាម្នាក់ហ៊ាន បំបែកតៃវ៉ាន់ចេញពីប្រទេសចិន យោធាចិនគ្មានជម្រើសអ្វីក្រៅពីការប្រយុទ្ធ ដោយចំណាយគ្រប់តម្លៃទាំងអស់ និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីកំទេច រាល់ការប៉ុនប៉ងដោយ ‘Taiwan Separatorists’ ដើម្បីបំបែកកោះតៃវ៉ាន់ ចេញពីមាតុភូមិ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ចិន លោក Wu Qian ។

លោក Wu បានបន្ថែមថា “យោធាចិននឹង ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ ភាពជាតិ និងបូរណភាពទឹកដី”៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top