ព័ត៌មានអន្តរជាតិ

រុស្ស៊ី ជំរុញឲ្យសហរដ្ឋអាមេរិក ពន្យល់ឲ្យបានច្បាស់អំពី សកម្មភាពយោធាជីវសាស្ត្រ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ថា ប្រទេសរុស្ស៊ី បានស្នើឱ្យសហរដ្ឋអាមេរិក ពន្យល់ពីសកម្មភាពជីវសាស្ត្រយោធារបស់ខ្លួន នៅក្នុងប្រទេសមួយចំនួន ក្រោយសម័យសូវៀត ។

គួររំលឹកថា កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេស Maria Zakharova បានលើកឡើងថា សហរដ្ឋអាមេរិកត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអាវុធជីវសាស្ត្រ និងជាតិពុល ហៅកាត់ (BTWC) ដែលមានសារៈសំខាន់សម្រាប់សន្តិសុខអន្តរជាតិ ។

លោក Zakharova បានលើកឡើងថា ប្រទេសរុស្ស៊ី គ្រោងនឹងធ្វើការពិគ្រោះយោបល់ជាមួយសមាជិក BTWC ផ្សេងទៀតអំពីវិធានការដើម្បីបង្កើនការគ្រប់គ្រង លើសកម្មភាពដែលធ្វើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងមន្ទីរពិសោធន៍ជីវសាស្ត្រនៅ ក្នុងលំហក្រោយសម័យសូវៀត ។

ក្នុងអំឡុងពេលប្រតិបត្តិការយោធា ពិសេសមួយនៅក្នុងប្រទេសអ៊ុយក្រែន យោធារុស្ស៊ី បានរកឃើញថា មន្ទីរពិសោធន៍ជីវសាស្ត្រដែល ផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក បានធ្វើការស្រាវជ្រាវលើមេរោគដ៏គ្រោះថ្នាក់ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ដូច្នេះ ។


ភាគីរុស្ស៊ី បានជំរុញម្តងហើយម្តងទៀតឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ពន្យល់ពីគោលបំណងនៃគ្រឿង បរិក្ខារទាំងនេះដល់សហគមន៍អន្តរជាតិ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top