ម៉ូស្គូ ៖ អគ្គមេបញ្ជាការកងទ័ពជើងទឹក លោក Nikolay Yevmenov បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាចម្បាំង និងនាវាជំនួយចំនួន ៤៦គ្រឿងក្នុងឆ្នាំ២០២២ ។

លោក Yevmenov បានឲ្យដឹងនៅក្នុងពិធីដាក់កៅអី សម្រាប់នាវាមុជទឹកអគ្គិសនី ប្រើម៉ាស៊ូតចំនួនពីរគ្រឿង នៅទីក្រុង St. Petersburg ដែលជាទីក្រុងធំទីពីរ របស់ប្រទេសរុស្ស៊ីថា ស្ថានភាពនយោបាយ-យោធាពិភពលោកទាមទារ ឱ្យប្រទេសរុស្ស៊ី មានកងនាវាដ៏រឹងមាំ និងមានតុល្យភាព។
នៅក្នុងនោះដែរ លោកបានរំលឹកឡើងវិញ នូវបំណងប្រាថ្នា របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រាប់កងទ័ពជើងទឹករុស្ស៊ី ដើម្បីរក្សាចំណែក នៃនាវាទំនើបយ៉ាងហោចណាស់ ៧០ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា
