បរទេស ៖ យោងតាមសារព័ត៌មាន Reuters គឺរដ្ឋាភិបាលអាមេរិក កំពុងពិចារណាលក់ ទៅឱ្យអ៊ុយក្រែននូវ យន្តហោះគ្មានមនុស្ស បើក MQ-1C Grey Eagle ចំនួន៤គ្រឿង ដែលមានសមត្ថភាព បាញ់ មីស៊ីល Hellfire សម្រាប់ប្រើប្រាស់ប្រឆាំង នឹងកងកម្លាំងរុស្ស៊ី ដែលចូលរួមក្នុងប្រតិបត្តិការ យោធាពិសេសនៅក្នុងតំបន់ Donbass ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រសិនបើជាការពិត ការលក់នេះនឹងតម្រូវ ឱ្យមានការអនុញ្ញាត ពិសេស ពីក្រសួង ការបរទេស និងសភាសហរដ្ឋអាមេរិក ចាប់តាំងពីច្បាប់ របស់សហរដ្ឋអាមេរិក បានរឹតបន្តឹងការលក់យន្តហោះ គ្មានមនុស្សបើក ប្រដាប់អាវុធ ដល់ប្រទេសទាំងអស់ លើកលែងតែសម្ព័ន្ធមិត្តជិតបំផុត របស់សហរដ្ឋអាមេរិក។ ប្រសិនបើការយល់ព្រម ត្រូវបានអនុញ្ញាត នោះប្រតិបត្តិករអ៊ុយក្រែន នឹងត្រូវបានផ្តល់វគ្គ បណ្តុះបណ្តាល ដោយរំពឹងថា នឹងមានរយៈពេលពីរបីសប្តាហ៍ (ពេលវេលាបណ្តុះបណ្តាល ធម្មតាសម្រាប់ប្រតិបត្តិករ MQ-1C គឺច្រើនខែ) មានន័យថា MQ-1C Grey Eagle ដំបូងបំផុតអាចថា នឹងឃើញសកម្មភាព លើអ៊ុយក្រែន នៅពេលណាមួយក្នុង ខែកក្កដាឆ្នាំនេះ។
យន្តហោះគ្មានមនុស្ស បើក MQ-1C Grey Eagle គឺជាកូនចៅរបស់ RQ/MQ-5 Hunter ដែលជាយន្តហោះ គ្មានមនុស្សបើក (UAV) ដែលបង្កើតឡើង ដោយកងទ័ពអាមេរិក និង កងម៉ារីន Marine Corps។ ខណៈដែលកម្មវិធីអភិវឌ្ឍន៍ បានចាប់ផ្តើមនៅឆ្នាំ 1989 វាបានឈានដល់ពេលវេលាប្រើប្រាស់ បានក្នុងប៉ុន្មានឆ្នាំ បន្ទាប់ពីការ វាយប្រហារថ្ងៃទី ១១កញ្ញា ដែលមានន័យថា Hunter UAV គឺជាប្រព័ន្ធ អាវុធ ដែលមិនត្រូវបានបង្កើតឡើង ដើម្បីរស់រានមានជីវិត នៅក្នុងជម្លោះ ដែលមានការ គំរាម កំហែងខ្ពស់ប្រឆាំង នឹងសហភាពសូវៀត ជាឧទាហរណ៍ ប៉ុន្តែ ជាជាងធ្វើប្រតិបត្តិការ នៅក្នុងបរិយាកាសទន់ជាង នៃសង្រ្គាម សកលលើភេរវកម្ម (GWOT) ៕
ប្រែសម្រួលៈ ណៃ តុលា