បរទេស៖ យោងតាមការបញ្ជាក់អះអាងដោយមន្ត្រីជាន់ខ្ពស់យោធា របស់អាមេរិកកាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថាជម្លោះរវាងអ៊ុយក្រែន និងរុស្សី នឹងធ្វើឲ្យរុស្សី ខាតបង់ច្រើនជាងអ្វីដែលខ្លួនរំពឹងទុកថានឹងទទួល បាន ផលប្រយោជន៍ជាមិនខាន។
អនុរដ្ឋលេខាធិកានៃក្រសួងការពារជាតិសម្រាប់កិច្ចការងារនយោបាយលោក Colin Kahl បានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា៖អាមេរិកនៅពេលនេះកំពុង ស្វែងរកវិធីសាស្ត្រធ្វើយ៉ាងណាឲ្យជម្លោះនៅអ៊ុយក្រែន នឹងធ្វើឲ្យ
រដ្ឋាភិបាលទីក្រុងមូស្គូ ខាតបង់ជាជាងអ្វីដែលប្រធានាធីបតីលោក Vladimir Putin រំពឹងទុកថានឹងទទួលបានអត្ថប្រយោជន៍ខ្លាំងអំពីវា។
លោក Kahl បន្តថា៖រុស្សី មកដល់ពេលនេះអាចបានត្រឹមទទួលបានជោគជ័យ មួយចំនួនពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រប៉ុណ្ណោះនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនអាចទទួលបានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ ណាមួយទោះបីជាអាច គ្រាប់គ្រងប្រទេសអ៊ុយក្រែន ទាំងស្រុងឡើយហើយគួរ តែអរគុណចំពោះជំនួយយោធារបស់អាមេរិក។

គួរឲ្យដឹងដែរថា មកដល់ពេលនេះរដ្ឋាភិបាលរបស់លោក Biden បានប្រកាសសន្យាផ្តល់ជំនួយជាយោធា ប្រមាណជា៥,៣ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែន ហើយរហូតមកដល់ពេលនេះជំនួយសរុបប្រមាណជា៤,៣ពាន់លានដុល្លារ ត្រូវបានប្រគល់ ដល់ដៃរបស់អ៊ុយក្រែនរួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
