អាមេរិក ៖ ជំនឿដែលមានរយៈពេលយូរថា ជីវិតអាចមានស្ថិត ក្នុងពពករបស់ភពសុក្រ ត្រូវបានច្រានចោល ដោយការសិក្សាថ្មី មួយអះអាងថា សកម្មភាពមិនធម្មតា នៃស្ពាន់ធ័រ នៅក្នុង បរិយាកាស មិនអាចពន្យល់ បានដោយទម្រង់ ពីលើអាកាស នៃភពក្រៅផែនដី នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។
ទម្រង់ជីវិតណាមួយ ដែលមានភាពបរិបូរណ៍គ្រប់គ្រាន់ ត្រូវបានគេរំពឹងថា នឹងបន្សល់ទុកស្នាមម្រាមដៃគីមី នៅលើបរិយាកាស នៃភពផែនដី នៅពេលវាស៊ីអាហារ និងបណ្តេញកាកសំណល់ ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cambridge បានរកឃើញភ័ស្តុតាង នៃសកម្មភាពនេះ បន្ទាប់ពីបានប្រើការរួមបញ្ចូលគ្នា នៃជីវគីមីវិទ្យា និងគីមីសាស្ត្របរិយាកាស ដើម្បីសាកល្បងសម្មតិកម្ម ជីវិតនៅក្នុងពពក ។
ក្រុមតារាវិទូបានប៉ាន់ស្មាន ជាច្រើនទសវត្សរ៍ថា ស្ពាន់ធ័រនៅក្នុងពពក នៃភពទី២ ពីព្រះអាទិត្យ អាចទ្រទ្រង់ជីវិត និងដើរតួជាប្រភពអាហារ ដ៏មានសក្តានុពល ។ ទោះជាយ៉ាងណា ក៏ដោយ អ្នកស្រាវជ្រាវ បាននិយាយថា ជីវិតពីលើអាកាសមិនអាចពន្យល់ ពីការបង្កើតបរិយាកាស ភពសុក្រ និងហេតុអ្វីបានជា ស្ពាន់ធ័រត្រូវបាន “បឺត” ចេញពីខ្យល់ ។
អ្នកស្រាវជ្រាវ Sean Jordan មកពីវិទ្យាស្ថានតារាសាស្ត្រ Cambridge បាននិយាយថា យើងចង់ឲ្យជីវិតក្លាយ ជាការពន្យល់ ដ៏មានសក្តានុពល ប៉ុន្តែនៅពេលយើងដំណើរការគំរូ វាមិនមែនជាដំណោះស្រាយ ដែលអាចសម្រេចបាននោះទេ ៕ ដោយ៖លី ភីលីព