ព័ត៌មានអន្តរជាតិ

ចិន ប្រកាស តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ៖ ខ្លួនប្រហែលជារកឃើញ សញ្ញាពីមនុស្សក្រៅភព មុនពេលលុបរបាយការណ៍ ដោយអាថ៌កំបាំង

ចិន ៖ ប្រទេសចិនបានអះអាង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ខ្លួនប្រហែលជាបានទទួលសារ ពីអារ្យធម៌របស់មនុស្សក្រៅភព ដោយប្រើតេឡេស្កូប Sky Eye ដែលមានតម្លៃ ១៨០លានដុល្លាររបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

Sky Eye ជាតេឡេស្កូបទំហំ ១,៦៤០ ហ្វីត ដែលមានមូលដ្ឋាននៅខេត្ត Guizhou របស់ប្រទេសចិន បានរកឃើញសញ្ញាអេឡិចត្រូម៉ាញ៉េ ទិចមិនធម្មតា ដោយអ្នកវិទ្យាសាស្ត្រអះអាងថា អាចមានប្រភពដើមពីភពក្រៅ ។ ព័ត៌មាននេះត្រូវបានបង្ហាញ លើរបាយការណ៍មួយដោយ Science and Technology Daily ជាកាសែតផ្លូវការរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ប្រទេសចិន ដែលមានមូលដ្ឋាន នៅទីក្រុងប៉េកាំង ។

ប៉ុន្តែយោងទៅតាម Bloomberg បានឲ្យដឹងថា Science and Technology Daily បានលុបរបាយការណ៍ភ្លាមៗ បន្ទាប់ពីវាត្រូវបានបង្ហោះ ទោះបីជាវាមិនច្បាស់ ពីមូលហេតុក៏ដោយ ។ Bloomberg និយាយថា តេឡេស្កូប Sky Eye ប្រហែលជាបាន ចាប់យកសញ្ញា នៃជីវិតលើសពីផែនដី នេះបើយោងតាមរបាយការណ៍ របស់ Science and Technology Daily ដែលគាំទ្រដោយរដ្ឋ បន្ទាប់មកហាក់ដូចជាបានលុប របាយការណ៍ និងការបង្ហោះអំពីការរកឃើញនេះ ។

ព័ត៌មានបានចាប់ផ្តើមមាននិន្នាការ នៅលើបណ្តាញសង្គម Weibo ហើយត្រូវបានទទួល ដោយប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត រួមទាំងបណ្តាញគ្រប់គ្រង ដោយរដ្ឋផងដែរ ។ របាយការណ៍ប្រចាំថ្ងៃ របស់ Science and Technology បានដកស្រង់សម្តីលោក Zhang Tonjie ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ នៃក្រុមស្វែងរកអរិយធម៌ក្រៅភព ដែលសហការ បង្កើតឡើងដោយសាកលវិទ្យាល័យ Beijing Normal University, National Astronomical Observatory of China និងសាកលវិទ្យាល័យ California, Berkeley ។

ក្រុមការងារបានរកឃើញ សញ្ញាគួរឲ្យសង្ស័យចំនួន២នៅឆ្នាំ ២០២០ ខណៈកំពុងដំណើរការទិន្នន័យ ដែលប្រមូលបានកាលឆ្នាំ ២០១៩ ហើយបានរកឃើញ សញ្ញាគួរ ឲ្យសង្ស័យមួយផ្សេងទៀត នៅឆ្នាំ ២០២២ ខណៈដែលកំពុងសង្កេត មើលភពក្រៅ និងភពនៅខាងក្រៅ ប្រព័ន្ធព្រះអាទិត្យរបស់យើង ៕ដោយ៖លី ភីលីព

Most Popular

To Top