ព័ត៌មានអន្តរជាតិ

Update ៖ កងនាវាចររបស់រុស្ស៊ី ប្រចាំនៅប៉ាស៊ីហ្វិក កំពុងធ្វើលំហាត់សមយុទ្ធ នៅលើដែន សមុទ្រហ្វីលីពីន

VLADIVOSTOK៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះ កងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី បានចូលទៅក្នុងសមុទ្រ ហ្វីលីពីនដោយចូលរួមក្នុង សកម្មភាពហ្វឹកហ្វឺន ប្រឆាំងយន្តហោះ ក៏ដូចជាការស្វែងរកនា វាមុជទឹករបស់សត្រូវ ។ ក្រុមសេវាកម្មនាវាចរ បានឲ្យដឹងដូច្នេះ ។

គួរបញ្ជាក់ថា ការហ្វឹកហ្វឺននេះក៏រួមបញ្ចូលនូវអន្តរកម្ម ជាមួយនាវិកអាកាសចរណ៍ កងទ័ពជើងទឹក នៃកងនាវាចរប៉ាស៊ីហ្វិក ផងដែរ ។

ក្រុមសេវាកម្មខាងលើបានបញ្ជាក់ថា ការហ្វឹកហ្វឺននេះមានពាក់ព័ន្ធនឹងកប៉ាល់បញ្ជាការ Marshal Krylov, នាវាចម្បាំង Marshal Shaposhnikov, corvettes និងនាវាប្រឆាំង នាវាមុជទឹកដ៏ធំ Admiral Panteleev នាវាចម្បាំង គឺជាផ្នែកមួយនៃការហ្វឹកហាត់ប្រយុទ្ធ ដែលបានគ្រោងទុក នៃកងនាវាចរប្រចាំនៅប៉ាស៊ីហ្វិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top