អង្គការណាតូបានព្រមានថា ប្រទេសលោកខាងលិចត្រូវតែត្រៀមខ្លួន ដើម្បីបន្តគាំទ្រអ៊ុយក្រែន នៅក្នុងសង្រ្គាម ដែលនឹងត្រូវអូសបន្លាយពេលរាប់ឆ្នាំ។


អគ្គលេខាធិការណាតូ លោក Jens Stoltenberg បាននិយាយថា ការចំណាយលើសង្រ្គាមគឺខ្ពស់ ប៉ុន្តែការ អនុញ្ញាតឱ្យទីក្រុងម៉ូស្គូសម្រេចបាននូវគោលដៅយោធារបស់ខ្លួនគឺអាចមានគ្រោះថ្នាក់ខ្លាំង។ ក្នុងនោះរួមមានទាំងថ្លៃចំណាយលើអាវុធ និង ការកើនឡើងនៃតម្លៃប្រេង និងទំនិញនៅជុំវិញ ពិភពលោក ឥផងដែរ។

នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ក៏បានព្រមានអំពីជម្លោះដែលនឹងអាចបន្តយូរអង្វែងផងដែរ។ ហើយនៅក្នុងការព្រមានយ៉ាងម៉ឺងម៉ាត់ ប្រមុខដែលទើបតែងតាំងថ្មីនៃកងទ័ពអង់គ្លេសបាននិយាយថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តចាំបាច់ត្រូវមានលទ្ធភាពឈ្នះសង្រ្គាមជាមួយរុស្ស៊ី៕
ប្រភព ៖sabay
